លោក​ហ៊ុន សែនផ្ញើសាររំលែកទុក្ខ​ចំពោះ​មរណៈភាព​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​

24-11-2015 10:36 am 3113

​លោក​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​សម្តែង​ក្តី​ក្រៀមក្រំ ដោយ​ផ្ញើ​សារ​រំលែក​រុក្ខ​ចំពោះ​មរណៈភាព​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា របស់លោក គីម យ៉ុង​សាម អតីត​ប្រធានាធិបតី ប្រទេស​កូរ៉េខាងត្បូង​។​


​សារ​ដែល​ផ្ញើរ​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា​នេះ បាន​លើកឡើង​ផង​ដែរ​អំពី​ទំនាក់ទំនង​យ៉ាង​ជិតស្និត​រវាង​ប្រទេស​កម្ពុជា និង​សាធារណៈរដ្ឋ​កូរ៉េ តាំងពី​ឆ្នាំ​១៩៩៧ ក្រោម​ការដឹកនាំ​របស់​លោក​គីម យ៉ុង​សាម ​ដែល​ជា​មូលដ្ឋាន​គ្រឹះដ៏​រឹងមាំ​សម្រាប់​ទំនាក់ទំ​នង​ដ៏​ល្អ​ប្រសើរ និង​កិច្ចសហប្រតិបត្តិការ​ប្រក​មបដោយ​ផ្លែផ្កា​ដល់ពេល​បច្ចុប្បន្ន​៕(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត