កូរ៉េខាងត្បូង​​បាន​ផ្តើម​​ធ្វើ​សមយុទ្ធ​ដោយ​មិន​ខ្វល់​​ពី​ការ​ព្រមាន​​របស់​​កូរ៉េ​​ខាងជើង​

23-11-2015 4:02 pm 1181

​ដូច​កូរ៉េខាងត្បូងបានប្រកាស​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ថាខ្លួននឹង​ធ្វើ​សមយុទ្ធ​នៅ​ថ្ងៃ​ចន្ទ​នេះ​។ នៅម៉ោង៤​រសៀល​ថ្ងៃ​ទី​២៣​វិច្ឆិកា​នេះ កូរ៉េខាងត្បូង​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ព្រំប្រទល់​ដែន​សមុទ្រ​ជម្លោះ​រវាង​កូរ៉េ​ទាំង​ពីរ​។ សមយុទ្ធ​បាន​ធ្វើឡើង​ក្រោយ​ពី​កូរ៉េ​ខាងជើង​បាន​បោះពាក្យ​ព្រមាន​ថា ខ្លួន​នឹង​សងសឹក​ដោយ​គ្មាន​ក្តីមេត្តា​ប្រសិនបើ​កូរ៉េខាងជើង​នៅ​តែ​រឹង​រួស​ធ្វើ​សមយុទ្ធ​។​

 

សូមបញ្ជាក់​ថា ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​ទី​២២​វិច្ឆិកា​បាន​ហាម​កូរ៉េខាងត្បូង មិនឲ្យ​ធ្វើ​សមយុ​ទ្ធ​នៅ​ក្បែរ​តំបន់​ជម្លោះ នៅ​ក្នុង​ខួប​៥​ឆ្នាំ ដែល​ខ្លួន​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ​ដាក់​កោះ​Yeonpyeong ទេ ដើម្បី​ជៀសវាង​ការ​បង្កហេតុ​។ គួររម្លឹកថា​កាលពី​ថ្ងៃ​ទី​២៣​វិច្ឆិកា​ឆ្នាំ​២០១០ កូរ៉េ​ខាងជើង​បាន​បើក​ការបាញ់ប្រហារ​ខ្លាំង ដាក់​កោះ​Yeonpyeong បណ្តាល​ពលរដ្ឋ​កូរ៉េខាងត្បូង​ចំនួន​៤​នាក់​បាន​ស្លាប់​បាត់បង់ជីវិត​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត