អតីត​​ប្រធានាធិបតី​​កូរ៉េខាងត្បូង​​លោក​Kim Young-sam​​ទទួល​មរណៈភាព​

22-11-2015 4:29 pm 4021

​អតីត​ប្រធានាធិបតី​ប្រទេស​កូរ៉េខាងត្បូង​លោក​ Kim Young-samបាន​ទទួល​មរណៈភាព​ហើយ នៅ​យប់​រំលង​អាធ្រា​ត្រឆ្លង​ចូល​ថ្ងៃទី​២២​វិច្ឆិកា​នេះ​។ ប្រភព​ព័ត៌មាន​ពី​សាកល​វិទ្យា​សុខាភិបាល​ជាតិ​កូរ៉េ​បានឲ្យដឹងថា មុន​ទទួលមរណៈភាព​លោក​Kim​មាន​អាការ​គ្រុនក្តៅ​ខ្លាំង​រយៈពេល​បី​ថ្ងៃ​មកហើយ ពោល​គឺ​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ម៉្លេះ​។ សូមបញ្ជាក់​ថា​លោក Kim​បាន​ទទួល​មរណៈភាព​នៅ​អាយុ​៨៨​ឆ្នាំ​។ លោក​Kim​កើត​នៅ​ថ្ងៃទី​២០​ខែ​ធ្នូ ឆ្នាំ​១៩២៧ នៅ​ភាគ​ឥសាន​នៃ​ឧបទ្វីប​កូរ៉េ ហើយ​លោក​បាន​ក្លាយជា​ប្រធានាធិបតី​ពី​ឆ្នាំ​១៩៩៣​ដល់​១៩៩៨៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

 

ព័ត៌មានផ្សេងទៀត