គណ​បក្ស​​មូលដ្ឋាន​​បង្កើត​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​តាម​​ទូរស័ព្ទ​​ដើម្បី​​បង្ហាញ​​សកម្មភាព​​ខ្លួន​ទៅ​​​ពលរដ្ឋ​​

21-11-2015 4:09 pm 1108

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កំពុង​តែ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី និង​ប្លែក​ពី​គណបក្ស​នយោបាយ​ដទៃ ដែល​ប្រព័ន្ធ​នេះ​នឹង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ និង​សកម្មភាព​របស់​គណបក្ស ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។ លោក​សាម អ៊ី​ន អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បានបញ្ជាក់​ថា មូលហេតុ​ដែល​គណបក្ស​លោក​ជ្រើសរើស​ផ្សព្វ​ផ្សាយ​​តាម​ប្រព័ន្ធ​នេះ ដោយសារ​តែ​គណបក្ស​លោក​យល់ថា វា​មាន​តម្លៃ​សមរម្យ ហើយ​ព័ត៌មាន​របស់​គណបក្ស​បាន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ ​ព្រោះ​ប្រព័ន្ធ​នេះ​គឺ​មាន​នៅក្នុង​ទូរស័ព្ទ​ដៃ ហើយ​ពលរដ្ឋ​អាច​បើក​ស្តាប់​នៅពេល​ណា​ក៌​បាន​។ ក្រោយ​ពី​រៀបចំ​ប្រព័ន្ធ​ខាង​លើ​ក​នេះ​ចប់ គណបក្ស​ថ្មី​នេះ​គ្រោង​នឹង​ធ្វើ​សមាជ​ដើម្បី​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ថ្មី​ផងដែរ​។ ជា​បន្ត​សូម​ស្តាប់​​កិច្ច​សម្ភាស​រវាង​គួន សំបូរ ជាមួយលោក​សាម អ៊ី​ន អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដូចតទៅ​៖

សំឡេង៖

 


ព័ត៌មានផ្សេងទៀត