សត្រូវ​មិត្តភក្តិ​ឯង ផែនដី និង ផែនទី​កម្ពុជា វៀតណាម សៀវភៅទី៥ របស់លោកឆាយ សុផល

21-11-2015 1:38 pm 3833

​បើ​និយាយ​ពី​បញ្ហា​ព្រំដែន​យើង​ដឹង​ហើយ​ថា វា​រឿង​ដែល​កំពុងតែ​មាន​ការ​កើន​នូវ​កម្ដៅ​ជាខ្លាំង ជា​ពិសេស​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម ស្រប់ពេល​ជាមួយគ្នានេះ​លោក​ឆាយ សុផល​គឺជា​អ្នកកាសែត​ជើង​​ចាស់​ម្នាក់ និង​ជា​សមាជិក​គណៈនាយក​ក្លឹប​អ្នកកាសែត​កម្ពុជា បានធ្វើការ​ចងក្រង និង​បោះពុម្ភ​សៀវភៅ​ស្ដី​ពី​ប្រវត្តិ​នៃ​ជម្លោះព្រំដែ​ន​កម្ពុជា វៀតណាម​ដើម្បី​បង្កើន​ការយល់ ដឹង​បន្ថែម​ដល់​ប្រជាព​រដ្ឋ ជា​​ពិសេស​យុវជន​ជំនាន់​ក្រោយ​សម្រាប់​យក​ទៅ​សិក្សា​រៀនសូត្រ​បន្ថែម​ទៀត​។​ការសរសេរ​សៀវភៅ​ដែល​ប្រើ​រយៈពេល​ប្រមាណ​ជិត​មួយឆ្នាំ និង​ការ​ចងក្រង​ឯកសារ​ជា​យូ​មកហើយ​នេះ គឺ​លោក​បាន​សម្រេច​​នៃ​សៀវភៅ​ដែលមាន​ចំណងជើង​ថា សត្រូវ​មិត្តភក្តិ​ឯង ផែនដី និង ផែនទី​កម្ពុជា វៀតណាម​។​

 

​សំឡេង​លោក​ឆាយ សុផល​៖

 

​ដោយសារតែ​ការសរសេរ​សៀវភៅ​ជា​លក្ខណ្ណៈ​ប្រវត្តិសាស្ត្រ​បែបនេះ​គឺ​លោក​ត្រូវ​បាន​ស្វែងរក​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​ដោយ​លោក​បាន​ធ្វើ​ការដកស្រង់​ចេញពី​សៀវភៅ​ដែល​និយាយ​ពី​ប្រ​វត្តិ​សាស្ត្រ​​កម្ពុជា​ទាំង​សៀវភៅ​ជា​ភាសារ​ខ្មែរ និង​ជា​ភាសារ​បរទេស​ចំនួន​២៦​ក្បាល និង​តាម​បណ្ដារ​សារព័ត៌មាន​ក្នុង ស្រុក ក្រៅ​ស្រុក និង គេហទំព័រ​ជាតិ និង​អន្តរជាតិ​ចំនួន​២៣​ស្ថាប័ន និង​តាម​បណ្ដារ​ហ្វេ​ស​​ប៊ុក​របស់​ថ្នាក់ដឹកនាំ ទាំង​ខាង​រដ្ឋាភិបាល បក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ដែរ​ធ្វើ​ការ​ពាក់ព័ន្ទ​ទៅ​និង​ការស្រាវជ្រាវ​ព្រំដែន​កម្ពុជា​វៀតណាម ចំនួន​១២​គេហទំព័រ​ផងដែរ​។​

 

​សំឡេង​លោក​ឆាយ សុផល​៖

 

​សៀវភៅ សត្រូវ​មិត្តភក្តិ​ឯង ផែនដី និង ផែនទី​កម្ពុជា វៀត​ណា​នេះ​មិន​ត្រឹម​តែ​និយាយ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម​នាពេល​បច្ចុប្បន្ន​នោះ​ទេ តែ​ថែមទាំង​បាន​លើកយក​ម​កោ​ម​អំពី​ការបាត់បង់ ទឹកដី​កម្ពុជា​ក្រោម​ផងដែរ​។​ទោះបីជា​លើក​យកមក​និយាយ​ពី​ប្រវត្តិសាស្ត្រ​នោះ​ទេ​តែ​ថែមទាំង​បាន​សរសេរ​ពី​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ជម្លោះ​ថែមទៀត​ផង​។​

 

​សំឡេង​លោក​ឆាយ សុផល​៖

 

​បើទោះបីជា​បញ្ហា​ព្រំដែន​កំពុង​មាន​កម្ដៅ​យ៉ាងណាក៏ដោយ ក៏​ការសរសេរ​សៀវភៅ​របស់​លោក​ឆាយ សុផល មិន​មាន​ការ​គំរាម​កំហែង​​ពី​សំណាក់​​ស្ថាប័ន​​ឬ​បុគ្គល​​ណាមួយ​​ឡើយ​ ប៉ុន្តែ​ទោះ​បីជា​មិន​​មាន​ការ គំរាមកំហែង​ក្ដី​ក៏​លោក នៅតែ​មាន​ការ​ប្រុង​ប្រយ័ត​ច្រើន​ក្នុង​ការសរសេរ ព្រោះ​សៀវភៅ​នេះ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​។​

 

​សំឡេង​លោក​ឆាយ សុផល​៖

 

​ជា​ការពិត​ណាស់​បន្ថែម​លើ​នេះ​លោក​បាន​លើកឡើង​ថា​ដើម្បី​ឲ្យមាន​ភាពយុត្តិធ​ម៌ និង​តុលយ្យភាព​ក្នុង ការសរសេរ​សៀវភៅ​នេះ​គឺ​លោក​បាន​ព្យាយាម​ប្រើប្រាស់​ក្រមសីលធម៌​ជា​អ្នកសារព័ត៌មាន​ជាង​២០​ឆ្នាំ របស់លោក និង​ចំនេះដឹង​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សារព័ត៌មាន​ដើម្បី​សរសេរ​សៀវភៅ​ដែល​អាច​ឲ្យ​មិត្ត​អ្នក អាន​មាន​ការគាំទ្រ​ច្រើន ដោយសារតែ​មាន​តុលយ្យភាព និង​យុត្តិធម៌​។​ជា​ការគួ​ឲ្យ​កត់​សម្គាល់​​​​នៅ​លើ​គ្របសៀវភៅ​ដែល​មាន​ព័ត៌​ដីតាម​ការលើកឡើងរ​បស់​លោក​ឆាយ សុផល ក៏​មាន​រូប​របស់​លោក​នាយក រដ្ឋមន្ត្រី​ហ៊ុន សែន និង​រូប​របស់​លោក​សម រង្ស៊ី​។​

 

​សំឡេង​លោក​ឆាយ សុផល​៖

 

​បើទោះបីជា​ការសរសេរ​សៀវភៅ​មានការ​ចំនាយ​ពេលវេលា​ច្រើនក្ដី ក៏​ការសរសេរ​សៀវ​នេះ​មិន​មាន​អ្នក ចូលរួម​ឧបត្ថម​នោះដែរ ដូច្នេះ​រាល់​ការចំណាយ​ក្នុង​ការបោះពុម្ភ​គឺជា​ការចំណាយ​របស់​លោក​ឆាយ សុផល​ផ្ទាល់​។​ហើយ​ក្ដី​រំពឹង​របស់លោក​គ្រាន់តែ​ចង់​ឲ្យ​មិត្ត​អ្នក​អាច​កុំ​ទាន់​អាល​វាយ​តម្លៃ​ទៅលើ​សៀវភៅ ភ្លាមៗ​អី សូម​អាច​សិន​មុន​និង​ធ្វើ​ការវាយតម្លៃ​។

 

​សូមប​ញ្ញាក់​ផងដែរ​ថា សៀវភៅ​សត្រូវ​មិត្តភក្តិ​ឯង ផែនដី និង ផែនទី​កម្ពុជា វៀតណាម​នេះ​គឺ​ស្នាដៃ​ទី​៥ របស់​លោក​ឆាយ សុផល ហើយ​ក្នុង​ការសរសេរ​សៀវភៅ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ និង​ជា​ស្នាដៃ​ទី​៦​​បូក និង​សៀវភៅ​ជា​លក្ខណៈ​វិជ្ជាជីវៈ​។​ជា​ចុង​ក្រោយ​​លោក​​ក៏​បាន​​អំពាវ​​វ​នាវ​​ដល់​ប្រជាជន​ទាំងអស់គួ​តែ បង្កើន​ការអាន​ឲ្យបាន​ច្រើន ដើម្បី​ទទួលបាន​ចំនេះដឹង​បន្ថែម និង​ធ្វើឲ្យ​មាន​ការគិតបាន​ទូ​លំ​ទូ​លា​យ​បានច្រើន​។ (​ដោយ​៖ ថា​ន រស្មី )

ព័ត៌មានផ្សេងទៀត