ការ​ឃោសនា​ និងវាយប្រហារ​គ្នា​របស់​​គណបក្ស​​នយោបាយ​​ធ្វើ​​ឡើង​​ខុស​រដូវ​​ឬ​?​

20-11-2015 5:41 pm 1360

​កម្តៅ​នយោបាយ​នៅ​កម្ពុជា​បាន​ផ្ទុះ​សារជាថ្មី រហូត​មាន​ការចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង​ដាក់ពន្ធនាគា គឺ​ផ្តើមឡើង​បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​នយោបាយ​ធំ​ទាំងពីរ បានធ្វើការ​ផ្លោង​សារ​នយោ​បាយ ដាក់​គ្នា​ធ្ងន់ និង​បោះបង់​ចោល​នូវ​វប្បធម៌​សន្ទនា​។ ការ​វាយ​ហា និង​រិះគន់​គ្នា​របស់​អ្នកនយោបាយ​នេះ ត្រូវបាន​មតិ​ខ្លះ យល់ថា ជា​ការឃោសនា​ខុសរដូវ​របស់​អ្នកនយោបាយ ខ្លះ​ថា​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​។

 

​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ កម្តៅ​នយោបាយ​នៅ​កម្ពុជា​បាន​ផ្ទុះ​សារជាថ្មី បន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រៀបធៀប​ការបោះឆ្នោត​នៅ​ភូមា ទៅ​នឹង​កម្ពុជា ហើយ​ថា​កម្ពុជា​ជា​ប្រទេស​ផ្តាច់ការ ដែល​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ ដូច​ប្រទេស​ភូមា​។ ជា​ការឆ្លើយតប​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​លោក សម រង្ស៊ី ជា​"​កូន​អា​ក្បត់ជាតិ​"​។ ការវាយប្រហា​គ្នា រហូត​មក​ដល់​មាន​ចាប់ខ្លួន លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ថែមទៀត​។​

 

​ការ​ឡើង​កម្តៅ​នយោបាយ ត្រូវបាន​មើលឃើញថា ដោយសារ​តែ​អ្នកនយោបាយ​ខ្មែរ តែងតែ​ចង់បាន នូវ​ការ​កេងចំណេញ​នយោបាយ ហើយ​ការ​កេងចំណេញ​នេះ ធ្វើឡើង​ដោយ​ខ្វះ​សេចក្តីថ្លៃថ្នូរ ការដើរ​និយាយ​ដោយ​គ្មាន​មូលដ្ឋាន រួម​នឹង​ការ​យក​ប្រព័ន្ធ​តុលាការ ជា​ឧបករណ៍​នយោបាយ​។   ការវាយប្រហា​គ្នា​របស់​គណបក្ស​នយោបាយ​នេះ អាច​ចាត់ទុកថា ជា​ការវាយប្រហា​គ្នា​ខុសរដូវ​នៃ​ការបោះឆ្នោត​ផង​ដែរ​។​

 

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​កែ​លម្អ​ប្រព័ន្ធ​លូ​ជំហាន​ទី ៣ របស់​រាជធានី ភ្នំពេញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រាប់​គណបក្សប្រឆាំង​ថា ពេលនេះ មិនមែនជា​យុទ្ធនាការ​បោះឆ្នោត​ទេ​។ លោក​ថា បើ​គណបក្ស​ប្រឆាំង​នៅ​តែ​ធ្វើការ​វាយប្រហា​គណបក្ស​កាន់អំណាច លោក​នឹង​ធ្វើ​ច្បាប់​មួយ ហើយ​អ្នក​ណា​បំពាន​ពេលវេលា​នៃ​យុទ្ធនាការ​បោះឆ្នោត គឺ​ត្រូវ​មាន​ទោស​​តាម​ច្បាប់​តែ​ម្តង​។​

 

​ទាក់ទង​ការឃោសនា​បោះឆ្នោត​នេះ មន្ត្រី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បានបញ្ជាក់​ថា គ​.​ជ​.​ប មិន​មាន​សិទ្ធិ​ក្នុង​ហាម​ឃាត​ទៅ​ដល់​គណបក្ស​នយោបាយ​ដែល​ធ្វើ​ការឃោសនា​ខុសរដូវ​នៃ​ការបោះឆ្នោត​ទេ មិន​សិទ្ធិ​ដោយ​លោក​បញ្ជាក់ថា ការហាម​ឃាត​ជា​តួនាទី​របស់​រដ្ឋាភិបាល​។​

 

​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​នេះ​ថា «​បើ​តាម​ផ្លូវច្បាប់ គ​.​ជ​.​ប ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ដែល​បំពេល​តួ​រនាទី ទៅតាម ដំណាក់កាល​នៃ​ការបោះឆ្នោត ដូចជា​មាន​ការចុះ​ឈ្មោះ មាន​ការបោះឆ្នោត​ជា​ដើម​»​។ លោក​ថា «​ដូច្នេះ ក្នុងកំឡូងពេល​ក្រៅ​ពី​ការបោះឆ្នោតគ​.​ជ​.​ប មិន​មាន​សិទ្ធិ​ទេ ហើយ​ការឡើង​កម្តៅ​នយោបាយ​គឺជា​រឿង​ក្រៅ​របស់ គ​.​ជ​.​ប​ផងដែរ​។​

​សំឡេង​៖

 

​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា (​ខុម​ហ្វ្រែល​)​បាន​មានប្រសាសន៍ថា ការលើកឡើង​របស់​អ្នក​នយោបាយ​ជា​សិទ្ធិសេរីភាព ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​ការលើកឡើង​នេះ​មិនមែន​មានន័យថា ជា​ការឃោសនា​ខុល​រដូវ​បោះឆ្នោត​ទេ​។ លោក​ថា កា​រិះគន់​របស់​អ្នក​នយោបាយ​នេះ គឺ​ធ្វើ​រហូត​មិន​អាច​កំណត់​ពេល​នោះ​ទេ​។​

​សំឡេង​៖

 

​យ៉ាងណា​ក៏​ដោយ​លោក​គល់ បញ្ញា បានបញ្ជាក់​ថា បើ​ទោះ​រដ្ឋធម្មនុញ្ញ​បើក​សិទ្ធិ​ឲ្យ​អ្នក​នយោបាយ​រិះគន់ គ្នា​មែន ប៉ុន្តែ​អ្នក​នយោបាយ​គួរតែ​រិះគន់​គ្នា​ដោយ​មាន​សេចក្តីថ្លៃថ្នូរ និង​ការនិយាយ​ដោយ​គ្មាន​មូលដ្ឋាន ច្បាស់លាស់​ផង​ដែរ​។​

 

​លោក​កែម ឡី អ្នកស្រាវជ្រាវ​កិច្ចការ​សង្គម​មាន​អះអាងថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ អ្នកនយោបាយ មាន​សិទ្ធិ​ក្នុង​ការរិះគន់​ទៅ​លើ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​ត្រូវបាន​ការឆ្លើយតប​។ លោក​ថា ប៉ុន្តែ​ការ​រិះ គន់​នេះ​មិនមែន​តំណាង​ឲ្យ​គណបក្ស​ទេ គឺ​តំណាង​ឲ្យ​រដ្ឋសភា ឬ​តំណាង​ឲ្យ​រដ្ឋាភិបាល​។​

​សំឡេង​៖

(ដោយ៖គួន សំបូរ)

 

ព័ត៌មានផ្សេងទៀត