ក្រោយ​​បញ្ចប់​​​ការ​​ចុះ​ឈ្មោះ​​សាកល្បង​​គ​.​ជ​.​ប​រៀប​ចំ​នីតិ​វិធី​​ដើម្បី​​ចុះ​ឈ្មោះ​​ផ្លូវការ​​នៅ​​ដើម​ឆ្នាំ​​២០១៦​

19-11-2015 3:05 pm 2178

គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បានបញ្ចប់​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង តាម​ប្រព័ន្ធ​កុំព្យួទ័រ រយៈពេល ១៥ ថ្ងៃ នៅ​ថ្ងៃ​ទី​១៥​វិច្ឆិកា​។ ក្នុង​រយៈពេល ១៥ ថ្ងៃ គជប​បាន​ចុះឈ្មោះ​អ្នកបោះឆ្នោត បាន​ចំនួន​ជាង ១៧.០០០ នាក់ ដែល​ស្មើនឹង​ជាង ៥០% នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង តាម​ប្រព័ន្ធ​កុំព្យួទ័រ ៣២. ៥២៨ នាក់ នៅក្នុង​ភូមិ​គោលដៅ​ចំនួន ៤១ ភូមិ នៅ ២៥ ឃុំ​សង្កាត់​។ បើ​តាម​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គជប​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ផ្លូវការ គជប ដំណើរការ​អនុវត្ត​រយៈពេល ៣ ខែ គឺ​ចាប់ពី​ខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧​។ ជា​បន្ត​សួ​ម​ស្តាប់​កិច្ច​សម្ភាស​រវាង​គួន សំបូរ ជាមួយ​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គជប​ដូចតទៅ​៖

សំឡេង​៖

ព័ត៌មានផ្សេងទៀត