ក្រុមរដ្ឋអ៊ីស្លាម​បង្ហោះវីដេអូ​មួយទៀត​គំរាម​វាយប្រហារ​​នៅទីក្រុង​ញូវយ៉ក

19-11-2015 8:58 am 1766

កាលពីថ្ងៃពុធម្សិលមិញ ក្រុមសកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​បានបង្ហាញវីដេអូថ្មី​មួយទៀត ដោយគំរាម​​វាយប្រហារ​​នៅក្នុងទីក្រុង​ញូវយ៉កសហរដ្ឋអាមេរិក។ នៅក្នុងវីដេអូ​ដែលបង្ហោះ​ដោយ​ក្រុម​រដ្ឋអ៊ីស្លាម មានបង្ហាញ​ឧបករណ៍​បំផ្ទុះ​​​ និងមាន​អាវបំពាក់ដោយខ្សែក្រវ៉ាត់​គ្រាប់បែក​​ដើម្បីធ្វើសកម្មភាព​ទៀតផង។ គួរបញ្ជាក់ថា​ នេះគឺជាវីដេអូ​ទីពីរហើយ ​ដែលក្រុមរដ្ឋអ៊ីស្លាម​បានបង្ហោះ​គំរាមថា​វាយប្រហារ​​នៅអាមេរិក។ ​ក្រោយ​ទទួលបាន​ដំណឹងនេះភ្លាម​ អាមេរិក​ក៏ចាត់វិធានការ​​ឲ្យ​រឹតបន្ដឹង​សុវត្ថិភាព​យ៉ាងរឹងមាំបំផុត៕​​ ដោយ៖ពេញ ផេង

ព័ត៌មានផ្សេងទៀត