លោករ​ស់ រ៉ាវុធ​​៖​​ធ្លាប់​មាន​អ្នក​មក​គោះ​ទ្វារ​​និង​ខ្សឹប​ប្រាប់​​ឲ្យ​បន្ថយ​​ការ​វិភាគ​

16-11-2015 5:22 pm 4832

​លោករ​ស់ រ៉ាវុធ​ជា​សាស្ត្រាចារ្យ ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ក្រុង​ភ្នំពេញ ហើយ​លោក​ត្រូវបាន​សា​ធា​រណៈ​ជន​ស្គាល់​កាន់តែច្បាស់ តាមរយៈ​ការវិភាគ​តាម​បែប​វិទ្យាសាស្ត្រ តាម​​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ លោករ​ស់ រ៉ាវុធ​បានចាប់ផ្តើម​វិភាគ​ដំបូង​លើ​ប្រធានបទ​មួយ​និយាយ​អំពី វិធានការ​របស់​រដ្ឋាភិបាល​និង​ភារកិច្ច​ប្រមុខ​ការទូត គឺ​ចំ​ពេល​ពលករ​និង​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​រដ្ឋាភិបាល​ទី​ក្រុង​​បាងកក ដឹក​យក​មក​ទម្លាក់ចោល​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​កាល​ពី​ឆ្នាំ​២០១៤​។ ចាប់តាំងពី​ផ្តើម​ការងារ​ជា​អ្នកវិភាគ​ឯករាជ្យ​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ លោករ​ស់ រ៉ាវុធ​មិន​ដែល​ទទួលបាន​ការ​ព្រ​មា​ន​​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​លោក​ធ្លាប់​មាន​គេ​មក​គោះទ្វារ ហើយ​ខ្សឹប​ប្រាប់​ថា សូម​បន្ថយ​ការវិភាគ​។ យ៉ាងណាក៏ដោយ អ្នកវិភាគ​ឯករាជ្យ​វ័យ​៥២​ឆ្នាំ​រូប​នេះ​ថា ទោះបី​មាន​ការគំរាមកំហែង​ក៏ដោយ លោក​នៅ​តែ​បន្ត​ការវិភាគ​របស់​ខ្លួន​លុះ​និយាយ​លែង​រួច​។

 

ដើម្បី​លំអិត សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោករ​ស់ រ៉ាវុធ​អ្នកវិភាគ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជាដូចតទៅ​!

 

សំឡេង៖

ព័ត៌មានផ្សេងទៀត