កូរ៉េខាងត្បូង​​ថា​​កូរ៉េខាងជើង​​កំពុង​រៀបចំ​​បាញ់​មី​ស៊ី​ល​​នៅ​​ឆ្នេរសមុទ្រ​

15-11-2015 4:37 pm 1742

​យោងតាម​ប្រភព​ព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន​Yonhap​កូរ៉េខាងត្បូង​បានឲ្យដឹងថា កូរ៉េ​ខាងជើង​បាន​ប្រកាស​តំបន់​ស្ថិតនៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស ​អាច​នឹង​ត្រូវ​កូរ៉េខាងជើង​រៀបចំ​ជាទី​តាំង​បាញ់​មី​ស៊ី​ល។ កូរ៉េខាង​ជើង​បាន​ហាមមិនឲ្យមានការធ្វើនាវាចរនៅតំបន់នោះ​ចាប់ពីថ្ងៃទី១១វិច្ឆិកាដល់ថ្ងៃទី០៧ធ្នូ។ បើ​តាម​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​ដែល​មិន​បញ្ចេញ​ឈ្មោះថា កូរ៉េខាងត្បូង​កំពុង​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់ ថា​តើ កូរ៉េ​ខាង​ជើង​​នឹង​បាញ់​មី​ស៊ី​ល​ប្រភេទ​Scud ដែល​មាន​រយៈ​ចម្ងាយ​ខ្លី រឺ​ប្រភេទ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប ពីព្រោះ​ទីធ្លា​ដែល​​កូរ៉េ​ខាងជើង​បាន​កំណត់​សម្រាប់​បាញ់​មី​ស៊ី​ល​មាន​ទំហំ​ធំ​ណាស់​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត