សហជីព៖កម្មកររបួស៤០នាក់ក្នុងហេតុការណ៍ ក្រឡាប់រថយន្តនៅខេត្តកំពង់ឆ្នាំង

13-11-2015 11:36 am 2957

រថយន្តដឹកកម្មករមួយគ្រឿង ដែលបើកក្នុងល្បឿនលឿនបានគេចម៉ូតូ ជ្រុលទៅធ្លាក់ប្រឡាយ បណ្តាល អោយក្រឡាប់ របួសកម្មករជិត៤០នាក់ក្នុងចំនោមកម្មករ៥២នាក់។ ហេតុការណ៍នេះ បានកើត ឡើងកាលពីវេលាម៉ោងជិត ៧យប់ថ្ងៃទី១២ ខែវិច្ឆិកា នៅផ្លូវជាតិលេខ៥  ត្រង់មុខវត្តតាកុល ក្នុងឃុំពានី ស្រុកកំពង់ត្រឡាច  ខេត្តកំពង់ឆ្នាំង។នេះបើតាមលោក ណែន សារ៉ន មន្ត្រីសហជីពសេរីកម្មករ ប្រចាំខេត្តកំពង់ឆ្នាំងបានប្រាប់វិទ្យុវាយោនៅថ្ងៃ ទី១៣វិច្ឆិកា៕(សេង បារាំង)


សំឡេង៖លោក ណែន សារ៉ន


 

 

ព័ត៌មានផ្សេងទៀត