ជនភៀសខ្លួន​​នៅ​ឆែក​​ធ្វើបាតុកម្ម​​បង្អត់អាហារ​​​ប្រឆាំង​ការ​ស្នាក់នៅ​​មជ្ឈមណ្ឌល​​

11-11-2015 9:28 am 1530

​ជនភៀសខ្លួន​រាប់រយ​នាក់​នៅ​សាធារណៈរដ្ឋ​ឆែក បាន​ធ្វើ​បាតុកម្ម​បង្អត់អាហារ ដើម្បី​ប្រឆាំង​ការ​ស្នាក់​នៅ​មជ្ឈមណ្ឌល​ជនភៀសខ្លួន​។ នេះ​បើ​តាម​អ្នកស្ម័គ្រចិត្ត​ដែល​ទៅ​ទស្សនា​នៅ​មជ្ឈមណ្ឌល​ជនភៀសខ្លួន​កាលពី​ថ្ងៃ​ទី​១០​វិច្ឆិកា​។ បើ​តាម​អាជ្ញាធរ​សាធារណៈរដ្ឋ​ឆែក​បានបញ្ជាក់​ថា រដ្ឋាភិបាល​ឆែក បាន​ដោះស្រាយ​ការ​ចំណាកស្រុក​របស់​ប្រជាជន​ក្រីក្រ ដែល​ឆ្លងកាត់​តាម​ប្រទេស​ខ្លួន​ដើម្បី​ទៅ​ប្រទេស​អាល្លឺម៉ង់​។ ជនភៀសខ្លួន​បានបញ្ជាក់​ថា សាធារណៈរដ្ឋ​ឆែក​សម្រេច​ឃុំខ្លួន​ជនភៀសខ្លួន​រហូតដល់​៩០​ថ្ងៃ ទើប​អនុវត្ត​ច្បាប់​សុំ​សិទ្ធិ​ជ្រកកោណ​។ សូមបញ្ជាក់​ថា ជនភៀសខ្លួន​ដែល​សាធារណៈរដ្ឋ​ឆែក​ឃុំខ្លួន ភាគច្រើន​មក​ពី​ប្រទេស​មជ្ឈិមបូព៌ា​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត