​លោក​យឹម សុវណ្ណ​៖​ការងារ​​អ្នកនាំពាក្យ​​មិន​មែន​​ចំណូលចិត្តរបស់​ខ្ញុំ​ទេ​​តែ​​ជា​កាតព្វកិច្ច​

09-11-2015 4:22 pm 2852

​លោក​យឹម សុវណ្ណ​មុន​ប្រឡូក​ក្នុង​ឆាក​នយោបាយ​លោក​គឺ​ជា​លេខាធិការ​នៃ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​១៩៩៣ ក្រោយមក​ក្លាយជា​សមាជិក​នៃ​គណបក្ស​<<​ជាតិខ្មែរ >>​ដែល​ក្រោយមក​បាន​ប្តូរ​ឈ្មោះ​ជា​គណបក្ស​<<​សម រង្ស៊ី​>>​។ លោក​យឹម សុវណ្ណ​មុន​ក្លាយ​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​គឺជា​ហិរញ្ញិក​និង​ជា​អ្នកនាំពាក្យ​គណបក្សស​ម រង្ស៊ី​។ នៅពេល​គណបក្ស​សម រង្ស៊ី វិវត្ត​ខ្លួន​ជា​គណ​បក្ស​​សង្គ្រោះ​ជាតិ​លោក​យឹម សុវណ្ណ​ត្រូវបាន​ថ្នាក់ដឹកនាំ​ផ្តល់​សេចក្តីទុកចិត្ត ​ប្រគល់​តួនាទី​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​មាន​លោក​សម រស្ស៊ី​ជា​ប្រធាន​បន្តទៀត​។ ប៉ុន្តែ​លោក​យឹម សុវណ្ណ​ថ្លែង​ថា​<< និយាយ​ដោយ​ស្មោះត្រង់​ខ្ញុំ​ពុំ​សូវ​ពេញចិត្ត​ការងារ​ជា​អ្នកនាំពាក្យ​ទេ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​ដែល​ថ្នាក់ដឹកនាំ​ប្រគល់អោយ​>>​។ ដូច្នេះ​ចង់​មិន​ចង់​ក្នុងនាម​អ្នក​ស្មោះស្ម័គ្រ​នឹង​គណបក្ស​លោក​ត្រូវ​តែ​ធ្វើ​។

 

សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​ជាមួយ​លោក​យឹម សុវណ្ណ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​៖

 

សំឡេង៖

ព័ត៌មានផ្សេងទៀត