ក្រោយ​​បញ្ចប់សមាជ​​គណ​បក្ស​​នៅខែ​​ធ្នូលោក​ម៉ម សូណង់ដូ​​គ្រោង​​ប្ដឹង​​បក​​​​លោក​ហ៊ាង ឫទ្ធី​​វិញ​​

07-11-2015 4:16 pm 2652

​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានបញ្ជាក់​ថា គណបក្ស​របស់​លោក​គ្រោង​រៀបចំ​សមាជ​ថ្មី​មួយទៀត​នៅក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ដើម្បី​បញ្ជប់​ជម្លោះ​ផ្ទៃក្នុង​គណ​បក្ស​​។ លោក​បន្តថា ក្រោយ​ពី​សមាជ​នេះ​ចប់ លោក មានគម្រោង​ដាក់ពាក្យ​ប្ដឹង​បក​ទៅ លោក ហ៊ាង ឫទ្ធី វិញ​ដែរ ពី​បទ​បរិហារកេរ្តិ៍​ដែល​នាំ​ឲ្យ​គណបក្ស​របស់​លោក​បាត់បង់​ប្រជាប្រិយភាព​។ ជា​​បន្ត​សូម​ស្តាប់​ប្រសាសន៍​របស់​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ដែល​សាក់ សួរ​ដោយ​គួន សំបូរ​៖

​សំឡេង​៖

 

​គួរបញ្ជាក់​ថា លោក ហ៊ាង ឫទ្ធី អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ធ្លាប់បាន​លើកឡើង​ថា លោក ម៉ម សូណង់ដូ គឺជា​អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ និង​ពុករលួយ​។  លោក​ចោទថា ប្រ​ធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យនេះថា តែងតែ​ប្រើ​អំណាច​បញ្ជា​ឲ្យ​មន្ត្រីប​ក្ស​ថ្នាក់ក្រោម វាយប្រហារ​ទៅលើ​តែ​គណបក្ស​ប្រឆាំង ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​វាយប្រហារ​រិះគន់​ប៉ះពាល់​ទៅលើ​គណ​បក្ស​​កាន់អំណាច​នោះទេ​។ ហើយ​លោក ហ៊ាង ឫទ្ធី ក៏​បាន​ទាមទា​ឲ្យ​តុលាកា រំលាយ គណបក្ស​របស់​លោក ម៉ម សូណង់ដូ​នេះ​ផងដែរ​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត