មន្ដ្រី​អាមេរិក​៖​​នាវា​អាមេរិក​​ចូល​ដែន​សមុទ្រ​ចិន​​ខាងត្បូង​​មិនបាន​​ចូល​ដែន​​កម្មសិទ្ធិ​​ចិន​ទេ​

07-11-2015 2:10 pm 1382
រូបភាព​នៃ​នាវាចម្បាំង​របស់ចិន

​តាម​ការបញ្ជាក់​ពី​មន្ដ្រី​អាមេរិក​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បានឲ្យដឹងថា ការ​ដែល​មាន​វត្ដ​មាន​នាវា​ជើង​ទឹក​អាមេរិក​ចូលទៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង គឺ​អាមេរិក​ចង់​រក្សា​សិទ្ធិ​របស់​ខ្លួន​ធ្វើ​ដំណើរ​ស្ថិតក្រោម​ច្បាប់​អន្ដរជាតិ​តែប៉ុណ្ណោះ​។ អាមេរិក​មិន​បាន​ចូល​ទៅ​តំបន់​ដែល​ចិត​រឹតបន្ដឹង​ល្មើស​នឹង​ការហាមឃាត់​របស់​ចិន ឬក៏​កន្លែង​ដែល​អាច​បង្ក​ឲ្យមាន​ភាព​តានតឹង​ឡើយ​។​សូមបញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​នាវាចម្បាំង​របស់​អាមេរិក​បាន​ធ្វើដំណើរ​ចូល​ដែនសមុទ្រ​ចិន​ខាងត្បូង ហើយ​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​អាមេរិក​ក៏​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែរ​។ សកម្មភាព​នេះ បាន​ធ្វើឲ្យ​ចិន​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​បាន​គំរាម​ដល់​អាមេរិក​ថា គួរ​បញ្ឈប់​ការ​បង្កហេតុ​ក្នុង​ដែន​មួយ​នេះ​ទៀត​៕​​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត