ចិន​ប្ដេជ្ញា​​គាំទ្រ​​ការរីក​ចម្រើន​​របស់​​អា​ស៊ាន​

07-11-2015 1:33 pm 999
ប្រធានាធីបតី​ចិន​​ក្នុងពេល​ថ្លែង​សុន្ទរកថា

​ចិន​គាំទ្រ​ជានិច្ច​ចំពោះ​ការរីកលូតលាស់​របស់​អាស៊ាន ហើយ​ចិន​ក៏​បាន​នឹង​កំពុង​តាំងចិត្ដ​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​នៅ​ថ្ងៃ​ទី​០៧​វិច្ឆិកា​នេះ​។ ក្នុងពេល​ថ្លែង​សុន្ទរកថា​នៅ​សាកលវិទ្យាល័យ​ជាតិ​មួយ​នៅ​សិង្ហ​បុរី លោក​ស៊ី​បាន​កត់សម្គាល់​ថា នៅ​ចុងឆ្នាំ​នេះ​សមាគម​សេដ្ឋកិច្ច​អាស៊ាន​នឹង​ត្រូវបាន​បង្កើតឡើង ដែល​នេះ​គឺជា​សមាគម​សេដ្ឋកិច្ច​ក្នុង​មហា​អនុ​តំបន់​លើកដំបូង​ក្នុង​តំបន់​អាស៊ី​។


​លោក​ស៊ី ជីន​ពីង​បន្ថែមថា ប្រទេស​ចិន​នឹង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបង្កើត​សមាគម​សេដ្ឋកិច្ច​អាស៊ាន​ក៏​ដូចជា​ការដឹកនាំ​របស់​អាស៊ាន​ក្នុង​ការលើកកម្ពស់​កិច្ច​សហប្រតិបត្ដិការ​ក្នុង​តំបន់​អាស៊ី​ខាងកើត​។ លោក​ស៊ី​ថា​ប្រទេស​ចិន​និង​ប្រទេស​ជិតខាង​បាន​ទទួល​ភារកិច្ច​ជា​ប្រវត្ដិសាស្ដ្រ​ក្នុង​ការរក្សាសន្ដិភាព​និង​ស្ថេរភាព​ក្នុង​តំបន់​អាស៊ី​។


​ក្នុង​ការកំណត់​ពី​សំណើ​ចំនួន​បួន លោក​ស៊ី​បាន​អំពាវ​នាវៀ​ឲ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ការពារ​សន្ដិភាព​និង​ភាពស្ងប់ស្ងាត់ ផ្ដុំ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍ ពង្រីក​កិច្ចសហប្រតិបត្ដិកា​រ​សន្ដិសុខ និង​មិត្ដភាព​រវាង​ប្រជាជន​និង​ប្រជាជន​។ និយាយ​ពី​ការអភិវឌ្ឍន៍​ខ្ពស់បំផុត​ជា​ប្រវត្ដិសាស្ដ្រ​របស់​អាស៊ា​ន លោក​ស៊ី​ថា​ប្រទេស​ជិតខាង​គឺ​ជា​ចំណុច​ចាប់ផ្ដើម នៃ​ការផ្ដួចផ្ដើម​ការអភិវឌ្ឍ​ន៍​របស់​ចិន ហើយក៏​ជា​ការកសាង​ទស្សនវិស័យ​ទៅ​ថ្ងៃ​អនាគត​ផងដែរ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត