៦​វិច្ឆិកា​នេះ​​ជា​ថ្ងៃ​ចុងក្រោយ​​នៃ​ការបញ្ចប់​ឃោសនា​បោះឆ្នោត​​នៅ​មី​យ៉ាន់​ម៉ា​​

06-11-2015 4:22 pm 1032
សកម្មភាពឃោសនាការបោះឆ្នោតនៅមីយ៉ាន់ម៉ា​

នៅ​ថ្ងៃ​ទី​០៦​ខែ​វិច្ឆិកា​នេះ ជា​ថ្ងៃ​ចុងក្រោយ​ហើយ​នៃ​ការឃោសនា​បោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា ដើម្បី​ត្រៀម​រៀបចំ​ការបោះឆ្នោត​ជា​សាកល ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ខាងមុខ​។ ការបោះឆ្នោត​នេះ នឹង​មាន​ការបោះឆ្នោត​ប្រកួតប្រជែង​ដោយ​ចំហ​ក្នុង​រយៈពេល​២៥​ឆ្នាំ បន្ទាប់​ពី​មី​យ៉ាន់​ម៉ា​ស្ថិត​ការគ្រប់គ្រង​របស់​យោធា អស់​ជាច្រើន​ទស្សវត្ស​។


​បើតាម​អ្នកកាសែត​របស់​សារព័ត៌មាន​BBC បាន​រាយការណ៍​ពី​ទីក្រុង​Yangon​ថា គ្មាន​ការស្ទង់មតិ​ដែល​អាច​ជឿ​ទុកចិត្តបាន​នោះទេ ពាក់ព័ន្ធ​ស្ថានភាព​អំឡុង​ពេល​បោះឆ្នោត​នោះ​។ ដូច្នេះ​ថ្ងៃ​បោះឆ្នោត​ខាងមុខ ពុំ​មាន​នរណា​ដឹង​ឬ​ទាយ​ទុកជា​មុន​ថា មាន​អ្វី​កើតឡើង​ឡើយ​។ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​(NLD)​របស់​លោកស្រី​Aung San Suu Kyi's រំពឹងថា ប្រជាជន​មី​យ៉ាន់​ម៉ា​មួយ​ភាគ​ធំ​គាំទ្រ​នឹង​បោះឆ្នោត​ឱ្យ​គណបក្ស​របស់​លោកស្រី​។ លោកស្រី​Aung San Suu Kyi's បាន​ប្ដេជ្ញា​ថា នឹង​ធ្វើ​ជា​ប្រធានាធិបតី​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ឱ្យបាន ដើម្បី​បម្រី​ផលប្រយោជន៍​ជូន​ប្រជាជន​និង​ប្រទេសជាតិ​ទាំងមូល ទោះបីជា​ផ្ទុយ​ក្នុង​រដ្ឋ​ធ​ម្មនុ​ញ្ញាក៏​ដោយ​។ ផ្ទុយ​រដ្ឋធម្មនុញ្ញ​នោះ គឺ​លោកស្រី​Aung San Suu Kyi​មាន​ប្ដី​ជនជាតិ​បរទេស ហើយ​មាន​សញ្ញាតិ​២​ទៀត​។


​លោកស្រី Aung San Suu Kyi​ធ្លាប់​បាន​សន្យា​ម្ដង​ហើយ​ម្ដងទៀត​ថា នឹង​បង្កើត​រដ្ឋាភិបាល​ដោយ​ឯករាជ្យ​មួយ ដោយ​គ្មាន​អំពើពុករលួយ​។ បន្ថែម​លើ​នេះ លោក​ស្រី​នឹង​ធ្វើឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា នឹងមាន​សន្តិភាព ស្ថេរភាព​យូរអង្វែង​ជៀសវាង​ការប្រើ​អំពើហិង្សា​។ កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ ទី​០៥​វិច្ឆិកា លោកស្រី​បាន​ប្រាប់​អ្នកកាសែត ដោយ​អះអាងថា ក្រោយ​ធ្វើ​យុទ្ធនាកា​រណ៍​ឃោសនាបោះឆ្នោត​នា​ពេលកន្លងមក ឃើញថា​ប្រជាជន​នៅ​ទីជនបទ​ស្ទើរតែ​ទាំងអស់​គាំទ្រ​លោក​ស្រី​ពេញទំហឹង​។ ផ្ទុយទៅវិញ លោកស្រី​ព្រួយបារម្ភ​បំផុត ចំពោះ​ការបន្លំ​សន្លឹកឆ្នោត នា​ថ្ងៃ​បោះឆ្នោត​ខាងមុខ​។ គួរបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​០៧​វិច្ឆិកា ការឃោសនា​បោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ ដើម្បី​តៀម​រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃទី​០៨​វិច្ឆិកា​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត