ម៉ាឡេស៊ី​-​ចិន​​ប្ដេជ្ញា​​ធ្វើ​ប្រត្តិបត្តិ​ការ​រួមគ្នា​​ខាង​វិស័យ​​ការពារ​ជាតិ​​

06-11-2015 1:49 pm 1701

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ចិន​លោក​Chang Wanquan​និង​សម​ភាគី​ម៉ាឡេស៊ី​លោក​Hishammuddin Hussein​បាន​ប្ដេជ្ញា​ថា នឹង​ធ្វើ​ប្រតិបត្តិការ​រួមគ្នា​ខាង​វិស័យ​ការពារជាតិ​។ ការប្ដេជ្ញា​រួមគ្នា​នេះ បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ទ្វេរ​ភាគី នៅ​ទី​ក្រុងកូឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ទី​០៥​វិច្ឆិកា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ភាគី​ទាំងពីរ សន្យាថា​នឹង​ពង្រឹង​សន្តិសុខ​នៅក្នុង​តំបន់​ផងដែរ​។


​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ចិន​បាន​និយាយថា ចិន​និង​ម៉ាឡេស៊ី​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​យូរ​ឆ្នាំ​មកហើយ ។ លោក​Chang​បន្តទៀតថា ទំនាក់ទំនង​កងទ័ព រវាង​ប្រទេស​ទាំង​ពីរ ក៏​កំពុងតែ​អភិវឌ្ឍ​យ៉ាង​ល្អ​ដែរ​នៅក្នុង​តំបន់​។ ដូច្នេះ លោក​សង្ឃឹមថា ទំនាក់ទំនង​រវាង​ក​ង​ទ័ព​ចិន​និង​ម៉ាឡេស៊ី​នឹង​រីកចម្រើន​បន្ត​ទៀត ដើម្បី​ពួតដៃគ្នា​រក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ​និង​ស្ថេរភាព​។ យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ម៉ាឡេស៊ី​បានបញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​គួរតែ​បន្ត​ពង្រឹង​សកម្មភាព​ភេរវកម្ម និង​សន្តិសុខ​នៅ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ទៀតផង​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត