ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​ម៉ុងហ្គោលី​ ជប៉ុន​និង​កូរ៉េខាងត្បូង

06-11-2015 11:14 am 2164

ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិពីររូប បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅ ក្រៅប្រទេស កាលពីយប់ថ្ងៃព្រហ ស្បត៏ ទី០៥ វិច្ឆិកា។ ថ្នាក់ដឹកនាំទាំងពីររូបនោះរួមមាន លោកកឹម សុខា និងលោកសម ​រង្ស៊ី ។ បើតាមទំព័រ Facebook លោក កឹម សុខា បានបញ្ជាក់នៅរាត្រី ថ្ងៃព្រហស្ប តិ៍ថា លោកបាន ចាក់ចេញពីប្រទេស កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេស ជប៉ុន និង​កូរ៉េ​ខាងត្បូង។

 

ចំណែកលោកសម រង្ស៊ី​ ក៍បានដឹកនាំគណៈប្រតិភូទៅកាន់ប្រទេស ម៉ុងហ្គោលី ជប៉ុន និងប្រទេសកូរ៉េ ខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំពិសេសមួយនៅទីនោះផងដែរ។ សូមបញ្ជាក់ថាលោកសម រង្ស៊ី និងវិលត្រ ឡប់​មកប្រទេស​កម្ពុជាវិញនៅចន្លោះថ្ងៃទី១៦ ឬថ្ងៃ១៧ វិច្ឆិកា ឆ្នាំ២០១៥នេះ៕(សេង បារាំង)

ព័ត៌មានផ្សេងទៀត