អគ្គលេខាធិការ​​អង្គការ​​ណា​តូ​​ថា​​កងទ័ព​ណា​តូ​​បាន​បង្កើន​​សមត្ថភាព​​ដើម្បី​​ដោះស្រាយ​​វិបត្ដិ​

06-11-2015 10:26 am 1107
កងទ័ពរបស់អង្គការណាតូ

​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក​Jens Stoltenberg​បាន​និយាយ​កាលពី​ថ្ងៃ​ទី​០៥​វិច្ឆិកា​ថា កងទ័ព​សម្ព័ន្ធមិត្ដ​បាន​បង្កើន​សមត្ថភាព​រប​ស់​ខ្លួន​រួចរាល់​ហើយ ទាំង​ជំនាញ​និង​សមត្ថភាព តាមរយៈ​ការធ្វើ​ស​មុយុ​ទ្ធយោ​ធា​នៅក្នុង​ប្រទេស​អ៊ីតាលី អេ​ស្ប៉ាញ និង​ប៉​ទុយ​ហ្គាល់​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​។ ក្នុង​ពេល​ធ្វើ​សមយុទ្ធ កងទ័ព​សម្ព័ន្ធមិត្ដ​អង្គការ​ណាតូ​បាន​ធ្វើតេស្ដ​សមត្ថ​ភាព​ទាំង​នៅលើ​ដី លើទឹក និង​លើ​អាកាស ក្នុងន័យ​ធ្វើការ​រួមគ្នា​ប្រកបដោយ​ជំនាញ​និង​សមត្ថភាព ដើម្បី​ប្រឈម​នឹង​ស្ថានភាព​មាន​វិបត្ដិ​។ សមយុទ្ធ​កន្លងមក ក៏​ជា​ការបង្ហាញ​ពី​ការត្រៀមខ្លួន​រួចជាស្រេច​របស់​អង្គការ​ណា​តូ ដើម្បី​សម្រប​ខ្លួន​និង​ជួយ​សម្ព័ន្ធមិត្ដ​របស់​ខ្លួន​ប្រឈមមុខ​ផ្នែក​សន្ដិសុខ ជាពិសេស​គឺ​ស្ថានភាព​នាពេល​បច្ចុប្បន្ន​តែ​ម្ដង​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត