បារាំង​​បញ្ជូន​​នាវា​ចម្បាំង​ធំ​​បំផុត​​ទៅ​ស៊ី​រី​​និង​អ៊ីរ៉ាក់​​ដើម្បី​​កម្ចាត់​​ក្រុម​IS​

06-11-2015 9:11 am 1506
នាវាចម្បាំង​ធំ​បំផុតរបស់បារំាង​

​ជាថ្មី​ម្ដងទៀត រដ្ឋាភិបាល​បារាំង​បានប្រកាស​បញ្ជូន​នាវាចម្បាំង​ធំ​បំផុត ទៅ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ ដើម្បី​ចូលរួម​ធ្វើ​ប្រតិបត្តិការ​ប្រឆាំងនឹង​ក្រុម​អ៊ីស្លាម​IS ។ នេះ​បើ​តាម​សារព័ត៌មាន​BBC​ចេញផ្សាយ​កាលពី​យប់​ថ្ងៃទី​០៥​វិច្ឆិកា​។ សារព័ត៌មាន​ដដែល​បាន​បន្ថែមថា បារាំង​បាន​កំណត់​ទិស​ដៅ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​រួចហើយ សម្រាប់​ការវាយប្រហារ​ទៅលើ​ក្រុម​អ៊ីស្លាម​IS​។ តែ​បច្ចុប្បន្ន បារាំង​បាន​ដាក់ពង្រាយ​យន្តហោះ​ប្រភេទ​Mirage ៦​គ្រឿង​នៅ​ទន្លេ​យ័រ​ដាន់​(Jordan) ហើយ​យន្តហោះ​ប្រភេទ​Rafale៦​គ្រឿង​ទៀត កំពុង​ឈរជើង​នៅ​ប្រទេស​អារ៉ាប់​រួម​ផងដែរ​។ គួររម្លឹកថា កន្លង​មក​នាវា​ផ្ទុក​យន្តហោះ​ប្រភេទ​Charles de Gaulle បាន​ដាក់ពង្រាយ នៅ​ឈូង​សមុទ្រ តាំង​ពី​កុម្ភៈ​ដល់​ខែ​មេសា​ឆ្នាំ​២០១៥ ដើម្បី​ប្រឆាំង​នឹង​ក្រុម​អ៊ីស្លាម​IS​នៅ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត