ប្រធានាធិបតី​ចិន​​ធ្វើដំណើរ​​ដល់​ប្រទេស​វៀតណាម​​នៅ​ថ្ងៃ​​ព្រហស្បតិ៍​នេះ

05-11-2015 4:22 pm 1284

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជី​ង​ពី​ង​បាន​ធ្វើដំណើរ​ដល់​ប្រទេស​វៀតណាម​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៥​វិច្ឆិកា​នេះ ជា​ដំណើរ​ទស្សនកិច្ច​ធ្វើឡើង ដើម្បី​ផ្សះផ្សារ​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ​ឡើងវិញ ក្រោយ​​ជួប​រឿងប្រេះឆា​នៅក្នុង​ជម្លោះដែនសមុទ្រ​។ នៅក្នុង​ឱកាស​ទស្សនកិច្ច​ដ៏​កម្រ​ក្នុង​ប្រទេស​វៀតណាម លោក​ស៊ី​នឹង​ពិភាក្សា​ផងដែរ​ជាមួយ​សម​ភាគី​វៀតណាម​ទាក់ទង​និង​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​។

 

​គួររម្លឹកថា​កាលពី​ឆ្នាំមុន វៀតណាម​និង​ចិន​បាន​ជួប​ភាព​ជូ​ចត់​ជាមួយគ្នា ខណៈ​ចិន​បាន​បើក​ប្រតិបត្តិការ​ខួង​ប្រេង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ បង្ក​ឲ្យ​វៀតណាម​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​។ គួរ​កត់​សំ​​គាល់​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​ទៅកាន់​ប្រទេស​វៀតណាម ក៏​មាន​ប្រជាជន​វៀតណាមធ្វើបាតុកម្ម​ប្រឆាំង​លោក នៅ​ខាងក្រៅ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ហាណូយ​ផងដែរ ប៉ុន្តែ​កម្លាំង​សន្តិសុខ​បាន​ដាក់ពង្រាយ​យ៉ាង​តឹងរឹង​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត