លោក​អូ​បា​ម៉ា​​គ្រោង​ធ្វើ​​ទស្សនកិច្ច​​ទៅ​ប្រទេស​ឡាវ​​ដើម្បី​​ចូលរួម​​កិច្ចប្រជុំ​​កំពូល​​សេដ្ឋកិច្ច​​

05-11-2015 9:36 am 1070

​ប្រធានាធិបតី​អាមេរិក​លោក​Barack Obama គ្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវ​នៅ​ឆ្នាំក្រោយ ដើម្បី ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ទីប្រឹក្សា​របស់​លោក​អូ​បា​ម៉ា​កាលពី​ថ្ងៃ​ទី​០៤​វិច្ឆិកា​។ បើតាម​ជំនួយការ​សន្តិសុខ​របស់​អាមេរិក​បានបញ្ជាក់​ថា លោក​អូ​បា​ម៉ា​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ឡាវ ដើម្បី​ជួយ​ស្ដារ​ប្រព័ន្ធ​សេដ្ឋកិច្ច​ឱ្យ​រីកលូតលាស់​ទៅមុខ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូ​បា​ម៉ា​ទៅ​ទីក្រុង​វៀង​ចន្ទ ប្រទេស​ឡាវ​ជា​លើកដំបូង​ហើយ ចាប់តាំងពី​ឡាវ​មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​អាមេរិក​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត