ស្លាប់​៤១​នាក់​​ដោយសារ​ធ្លាក់​​យន្តហោះ​ដឹក​​ទំនិញ​​របស់​រុស្ស៊ី​​នៅ​ស៊ូដង់​ខាងត្បូង​​

05-11-2015 9:16 am 1378

បើ​តាម​សារព័ត៌មាន​រ៉​យ​ទ័របាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៤​វិច្ឆិកា​ថា យន្តហោះ​ដឹក​ទំនិញ​របស់​រុស្ស៊ី​បាន​ធ្លាក់ បន្ទាប់​ពី​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ​ក្នុង​រដ្ឋធានី​ស៊ូដង់​ខាងត្បូង​។ ហេតុការណ៍​ដ៏​អាក្រក់​នេះ ក៏​បាន​សម្លាប់​មនុស្ស​៤១​នាក់​ផង​ដែរ ហើយ​របាយការណ៍​សារព័ត៌មាន​បានឱ្យដឹង​ថា មាន​តែ​មនុស្ស​២​នាក់​ប៉ុណ្ណោះ បាន​រួចផុត​ពី​សេចក្ដីស្លាប់​។ បើ​តាម​ប្រព័ន្ធ​Twitter​បានបញ្ជាក់​ថា យន្តហោះ​ដឹក​ទំនិញ​របស់​រុស្ស៊ី ផ្ទុក​នាវិក​រុស្ស៊ី​៥​និង​អ្នកដំណើរ​ចំនួន​៧នាក់ ហើយ​យន្ដហោះ​នេះ បាន​ធ្លាក់​នៅ​លើ​ច្រាំងទន្លេ​នី​ល​ ប្រទេសស៊ូដង់ខាងត្បូង​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត