ធាតុពិត​«​វប្បធម៌​សន្ទនា​»​ជា​អ្វី​? ជាការ​ផ្ចាញ់ផ្ចាល យក​ឈ្នះ​ចាញ់ លើ​ឆាក​នយោបាយ​?

04-11-2015 6:46 pm 3170

​ក្រោយ​បង្កើត​វប្បធម៌​សន្ទនា​ភ្លាមៗ ភាពកក់ក្តៅ និង​ភាព​ផ្អែមល្អែម​របស់​អ្នកនយោបាយ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ក្តី​រំភើប​ជាខ្លាំង​។ ប៉ុន្តែ​ក្នុង​រយៈកាល​ចុងក្រោយ​នេះ សង្គ្រាម​ពាក្យសំដី ក៏​បាន​ផ្ទុះ​ឡើង​វិញ  ក្នុងនោះ​ក៏​មាន​ការចាប់ខ្លួន សកម្មជន​ដាក់ពន្ធនាគារ​, ការតវ៉ា​បញ្ហា​ព្រំដែន ដែល​ត្រូវបាន​គេ​មើលឃើញ​ថា កម្តៅ​នយោបាយ បាន​ឡើង​ក្តៅ​ជា​បន្តបន្ទាប់​។ ទិដ្ឋភាព​ធំ​ចំនួន​៣​ចុងក្រោយ នោះ​គឺ​បាតុកម្ម​ប្រឆាំង​លោក​ហ៊ុន សែន នៅ​ក្រៅប្រទេស ការ​វាយ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប និង​ការបោះឆ្នោត​ទម្លាក់​លោក​កឹម សុខា​។

 

​បើទោះបីជា គណបក្ស​ទាំង​ពីរ ធ្លាប់បាន​អះអាង​ថា​បន្ត​វប្បធម៌​សន្ទនា ក៏ដោយ ក៏​វប្បធម៌ មួយ​នេះ ហាក់​កំពុងតែ​ឈាន ទៅ​រក​ភាព​ដាច់​ដោច និង​ការមិនទុកចិត្ត​គ្នា ជារួម​«​វប្បធម៌​សន្ទនា​»​មាន​តែ​ឈ្មោះ តែ​ធាតុពិត​គឺជា​ប្រកួតប្រជែង ផ្ចាញ់​ផ្ចាល់ យក​ឈ្នះ​ចាញ់ នៅលើ​ទីលាន​នយោបាយ​។ ដើម្បី​លម្អិត​ព័ត៌មាន​នេះ សូមស្តាប់​កិច្ចសន្ទនា រវាង​យ៉ាន់ លី​ណា ជាមួយ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដកស្រង់​ចេញពី កម្មវិធី​វេទិកា​សង្គម និង​នយោបាយ​។​

សម្លេង


ព័ត៌មានផ្សេងទៀត