រដ្ឋ​មន្ត្រី​​ការពារជាតិ​​អាមេរិក​​នឹង​ធ្វើ​ដំណើរ​​តាម​នាវាចម្បាំង​​ទៅ​តំបន់​​ជម្លោះ​សមុទ្រ​ចិន​​ខាង​ត្បូង​

04-11-2015 3:38 pm 2689

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោក Ash Carter​និង​សម​ភាគី​ម៉ាឡេស៊ី​នឹង​ធ្វើ​ដំណើរ​កស្សាន្ត​តាម​សមុទ្រ​តាមរយៈ​នាវា​USS Theodore Roosevelt នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៥​វិច្ឆិកា​។ ពុំ​មាន​ព័ត៌មាន​ច្បាស់​លាស់​នៅឡើយ​ទេ ថា​លោក​Ash Carter នឹង​ធ្វើ​ដំណើរ​ទស្សនា​នៅ​ទីតាំង​ណា​ខ្លះ​ នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​នាវា​ច្បាំង​អាមេរិក​មួយគ្រឿង​នោះ ប្រហែល​នាំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទីក្រុង​វ៉ាស៊ីនតោន ធ្វើ​ដំ​ណើរ​​ទៅ​ទីតាំង​សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​ជម្លោះ​ដណ្តើម​គ្នា​រវាង​ចិន​និង​ប្រទេសជិតខាង​ចិន​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត