ឥណ្ឌូនេស៊ី​​បិទ​ជើង​ហោះហើរ​ជិត​​៧០០​ជើង​​ដោយសា​រ​បន្ទុះ​ភ្នំភ្លើង​​​

04-11-2015 3:22 pm 1263

​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ប្រកាស​បិទ​ព្រលានយន្តហោះ​កោះ​បាលី​ជិត​៧០០​ជើង បន្ទាប់​ពី​មានបន្ទុះ​ភ្នំភ្លើង​បង្កក្លាយជា​ផេះ ស្ថិតនៅ​ភ្នំ​Rinjani ក្បែ​រកោះ​Lombok ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ទី​០៣ វិច្ឆិកា​។ អាជ្ញាធរ​ឥណ្ឌូនេស៊ី​បានបញ្ជាក់​ថា ជើងហោះហើរ​នៅ​ព្រលាន​យន្តហោះ​នៃ​កោះ​បាលី​នេះ នឹង​បិទ​រហូតដល់​ព្រឹក​ថ្ងៃ​ទី​០៥​វិច្ឆិកា ទើប​ដំណើរ​វិញ បើសិន​អាកាសធាតុ​និង​ស្ថានភាព​មាន​អំណោយផល​។


​បើ​តាម​ទីភ្នាក់ងារ​ឧត្តុនិយម​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា សកម្មភាព​ផ្ទុះ​ភ្នំភ្លើង​នេះ​នឹង​បន្ត​កើនឡើង​ជា​បន្តបន្ទាប់​។ គួរបញ្ជាក់​ថា កាលពី​ខែ​កក្កដា​កន្លងទៅ ភ្ញៀវទេសចរ​រាប់ម៉ឺន​នាក់​នៅ​កោះ​បាលី បាន​ជាប់គាំង បន្ទាប់​ពី​ផ្ទុះ​ភ្នំភ្លើង នៅលើ​ភ្នំ​Raung ស្ថិត​នៅ​ភាគ​ខាងកើត​កោះ​ជ្វា​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត