តួរ​គី​​ចាប់ខ្លួន​​សមាជិក​​ក្រុម​IS​៩​នាក់​​ពាក់ព័ន្ធ​​ការរៀប​​គម្រោង​​វាយប្រហារ​​បំផ្ទុះ​​គ្រាប់បែក​

04-11-2015 3:05 pm 1069

​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​(IS)​ចំនួន​៩​នាក់ ត្រូវបាន​អាជ្ញាធរ​តួរ​គី​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័យ​ថា​ពួកគេ​កំពុង​រៀបចំ​គម្រោង​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក លើ​ការរិយាល័យ​គណបក្ស​នយោបាយ ស្ថិត​ក្នុង​ទីក្រុង​Istanbul​។ យោងតាម​ប្រភព​ព័ត៌មាន​ពីប៉ូលិស​បានឲ្យដឹងថា ជនសង្ស័យ​២​នាក់ បាន​ចាប់ខ្លួន​បន្ទាប់ពី​តាម​ប្រមាញ់​នៅ​ភាគខាងត្បូង​ប្រទេស​តួរ​គី​។ ដោយឡែក​ជនសង្ស័យ​ចំនួន​៧​នាក់​ទៀត ចាប់​ឃាត់ខ្លួន​នៅ​ក្នុង​ការ​វាយ​ឆ្ម​ក់​របស់​ប៉ូលិស​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត