ក្រុម​​អ៊ីស្លាម​IS​​ចាប់ផ្ដើម​​ធ្វើ​យុទ្ធនាការ​​វាយប្រហារ​​ក្រុមឃឺ​ដ​​នៅលើ​ទឹកដី​អ៊ីរ៉ាក់​​

04-11-2015 12:54 pm 1441

ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​IS បាន​ចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិ​ការវាយប្រហារ​ទៅលើ​ក្រុមឃឺ​ដ នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃ​ទី​០៣​វិច្ឆិកា​។ ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក ចូល​ក្នុង​ទីប្រជុំជន​៥០​គីឡូ​ម៉ែត​នៅ​ភាគខាងត្បូង​ទីក្រុង​Erbil ប្រទេស​អ៊ីរ៉ាក់​។ នេះ​បើ​តាម​មន្ត្រី​សន្ដិសុខ​អ៊ីរ៉ាក់​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​។ មន្ត្រី​សន្តិសុខ​អ៊ីរ៉ាក់​បាន​បញ្ជាក់​ដែរ​ថា ក្រុម​អ៊ីស្លាម​IS​ចាប់ផ្ដើម​វាយប្រហារ​ទៅលើ​ក្រុមឃឺ​ដ​កាល​ពី​ម្សិលមិញ បានសម្លាប់​សមាជិក​ក្រុមឃឺ​ដ​៤​នាក់​ហើយ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត