លោក​​សុខ ឥសាន​៖​​រដ្ឋ​​សភា​ដក​​តំណែង​​លោក​​កឹម សុខា​​យោង​តាម​​កំហុស​​​​ជាក់​ស្តែង​

03-11-2015 6:01 pm 1721

នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ជុំវិញ​ព័ត៌មាន​នៃ​ការដកតំណែង​លោក​កឹម សុខា​ចេញពី​តំណែង​អនុប្រធាន​រដ្ឋសភា​។ ភ្លាមៗ​ក្រោយពី​មាន​ការដកតំណែង​លោក​កឹម សុខា លោក​សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍​ប្រាប់​វិទ្យុ​វាយោ​ឲ្យដឹងថា ការដកតំណែង​លោក​កឹម សុខា ចេញពី​អនុប្រធាន​ទី​មួយ​រដ្ឋសភា គឺ​ធ្វើឡើង​ត្រឹមត្រូវ ទៅតាម​នីតិវិធី​ច្បាប់ ដែល​បាន​កំណត់​។ លោក​សុខ ឥ​សាន្ត​បាន​បន្តថា ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រួយបារម្ភ ចំពោះ​ការរិះគន់ លើ​ការដក​តំណែង​របស់​លោក​កឹម សុខា​ឡើយ ព្រោះ​លោក​កឹម សុខា​ឡើង​ដោយ​ការបោះឆ្នោត ធ្លាក់​ក៏ដោយ​ការបោះឆ្នោត​។​

ឆ្លើយ​សំណួរ​នៅក្នុង​កម្មវិធី​វេទិកា​សង្គម និង​នយោបាយ​របស់​វិទ្យុ​វាយោ នៅ​ថ្ងៃ​ទី​០៣​វិច្ឆិកា លោក​សុខ ឥសាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ពី​ហេតុផល​សំខាន់ៗ​ដែល​នាំឲ្យ​មាន​ការដក​តំណែ​ង​លោក​កឹម សុខា​ចេញពី​អនុប្រធាន​ទី​មួយ​រដ្ឋសភា​។​ហេតុផល​នៅត្រង់ថា រដ្ឋសភា ដក​តំណេង​លោក​កឹម សុខា គឺ​យោង​ត​ឲ​ទៅតាម​ការប្រព្រឹត្ត​ខុសជាក់ស្តែង និង​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សិទ្ធិ​អ្នក​តំណាងរាស្ត្រ​ក្នុង​ការបោះឆ្នោត​ទំលាក់។​

​សំឡេងលោក​សុខ ឥសាន​

លោក​សុខ ឥសាន​បាន​បដិសេធ​ដាច់​ណាត់​ថា ការដក​តំណែង​លោ​កឹម សុខា​ចេញពី​អនុប្រធាន​ទី​មួយ​រដ្ឋសភា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង និង​រដ្ឋ​ធ​ម្មនុ​ញ្ញា​នោះទេ គឺ​ធ្វើឡើង​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាស់លាស់​។​

​សំឡេង​លោក​សុខ ឥសាន​

ព័ត៌មានផ្សេងទៀត