លោក​​កែម ឡី​​៖​​​ធ្វើ​​​នយោបាយ​​ដើម្បី​​​ដោះ​​ស្រាយ​​​បញ្ហា​​​សង្គម​ មិនមែន​បង្កើត​​បញ្ហា​​សង្គម​​ទេ​​

03-11-2015 4:23 pm 2919

«​ធ្វើ​នយោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម មិនមែន​ធ្វើ​នយោបាយ​ដើម្បី​បង្កើត​បញ្ហា​សង្គម​ទេ»​។ នេះ​ជា​ការលើកឡើង​របស់​លោក​កែម ឡី អ្នក​ឃ្លាំ​ស្ថានការណ៍​សង្គម​កម្ពុជា នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុក​របស់​លោក​ នា​រសៀល​ថ្ងៃ​ទី​០៣​វិច្ឆកា​។​

 

​លោក​កែម ឡី បន្តថា ប្រជាជន​យើង​មានសំណាង​មិនល្អ​ត្រង់​ថា រស់នៅ​ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​មិនល្អ គ្មាន​មនុស្សធម៌ គ្មាន​ឯករាជ្យ​ខ្លួនឯង​ក្នុង​គ្រប់​សម័យកាល​៖
១. មុន​ឆ្នាំ​១៩៧០ សម័យ​សង្គម​រាស្ត្រនិយម​គឺ​មេដឹកនាំ​តែងតាំង​ដោយ​ប្រទេស​បារាំង​
២. ឆ្នាំ​១៩៧០ ដល់​១៩៧៥ សម័យ​សាធារណរដ្ឋ​គឺ មេដឹកនាំ​តែងតាំង​ដោយ​សហរដ្ឋ​អា​មេ​រិច​
៣. ឆ្នាំ​១៩៧៥​ដ ល់​១៩៧៩ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​គឺ មេដឹកនាំ​គាំទ្រ និង​គ្រប់គ្រង​ដោយ​ប្រទេស​ចិន​
៤. ក្រោយ​សម័យ​ខ្មែរក្រហម​គឺ មេដឹកនាំ​តែងតាំង​ដោយ​ប្រទេស​យួន​

 

​ដោយឡែក លោក​ក៏​បាន​បន្ថែមទៀតថា ប៉ុន្តែ​កម្ពុជា​មាន​សំណាង​ល្អ​បំផុត​ដែល​យុវជន បញ្ញាជន និង​ប្រជាជន​ក្លាយ​ជា​ពលរដ្ឋ​ថ្មី ពលរដ្ឋ​មាន​ព័ត៌មាន ពលរដ្ឋ​ឆ្លាត និង​ពលរដ្ឋ​ចូលរួម​សកម្មភាព​នយោបាយ​យ៉ាងសកម្ម ហើយ​មិន​បាន​ដើរ​តាម​គំរូ​អាក្រក់​របស់​មេដឹកនាំ​។ ក្តីសង្ឃឹម​នៃ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នឹង​កើតមាន​នៅពេល​ខាងមុខ​ក្នុងករណី​ដែល​ក្បាល និង​ដងខ្លួន​ត្រូវបាន​ត​ភ្ជាប់​គ្នា​ល្អ​៕

ដោយ៖ អឿន ភារ៉ា

ព័ត៌មានផ្សេងទៀត