ប្រជាជន​អ៊ីរ៉ាក់​​ជាង​​៧០០​នាក់​​បាន​ស្លាប់​​ដោយសារ​​សកម្មភាព​ភេរវកម្ម​​ក្នុង​​ខែ​តុលា​

03-11-2015 3:49 pm 1093

​ប្រជាជន​អ៊ីរ៉ាក់​ចំនួន​៧១៤​នាក់​ត្រូវបាន​សម្លាប់​និង​១២៦៩​នាក់​បាន​រង​បួស ដោយសារ​តែ​សកម្មភាព​ភេរវកម្ម អំពើហិង្សា និង​ជម្លោះ​ប្រដាប់អាវុធ​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក​Stephane Dujarric ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​ទី​០២​វិច្ឆិកា​។ តួលេខ​ចុងក្រោយ ស្តី​ពី​របាយការណ៍​របស់​បេសកកម្ម​ជំនួ​យ​អង្គការសហប្រជាជាតិ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នេះ បាន​បង្ហាញ​ពី​ទុក្ខវេទនា​របស់​ប្រជាជន​អ៊ីរ៉ាក់ ដែល​បង្ក​ឡើងដោយសារ​អំពើ​ភេរវកម្ម​និង​ជម្លោះ​ក្នុង​ប្រទេស​មិន​ទាន់​បញ្ចប់​។​

យោងតាម​របាយការណ៍​បេសកកម្ម​ជំនួយ​អង្គការសហប្រជាជាតិ ក្នុងប្រទេស​អ៊ីរ៉ាក់​បាន​បញ្ជាក់បន្ថែម​ថា ប្រជាជន​ដែល​បាន​សម្លាប់​ក្នុង​អំឡុង​ខែតុលា មាន​ជន​ស៊ីវិល​៥៥៩​នាក់ ដោយឡែក​សមាជិក​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​មាន​ចំនួន​១៥៥​នាក់​។ ប៉ុន្តែ​តួលេខ​នេះ​មិន​បាន​រាប់បញ្ចូល​អ្នករងរបួស​និង​ស្លាប់ ដោយសារ​អំពើហិង្សា​និង​ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​Anbar​ប្រទេស​អ៊ីរ៉ាក់​នោះទេ​។​

 

​គួរកត់សំគាល់​ថា ស្ថានភាព​សន្តិសុខ​ទូទៅ​នៅ​ប្រទេស​មជ្ឈឹម​បូ​ព៌ារួ​មានដូចជា ស៊ី​រី និង​អ៊ីរ៉ាក់​ជាដើម​បាន​ធ្លាក់​ចុះ​ចាប់​តាំងពី​ក្រុម​ភេរវកម្ម​Takfiri Daesh ភាគច្រើន​មាន​សមាជិក​ជា​ជនបរទេស បាន​ចូល​វាយលុក រហូត​កាន់កាប់​បាន​ផ្នែក​ខ្លះ​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ និង​ភាគ​ខាងលិច​តំបន់​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៤​។ ពួក​<Daesh>​ជា​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​(IS) ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​ដ៏​សាហាវ ទៅលើ​ជនជាតិភាគតិច និង​សហគមន៍​សាសនា​ក្នុង​ប្រទេស​អ៊ីរ៉ាក់ រូ​ម​មាន​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម Shias Sunnis  Kurds Christians និង​Izadi Kurds៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត