ក្រុម​​រដ្ឋ​អ៊ីស្លាម​​Boko Haram​​បង្ហាញ​​ទីតាំង​​ផលិត​​គ្រាប់​​រ៉ុក​ក្កែ​ត​​នៅ​​ស៊ី​រី​

03-11-2015 10:11 am 1643

​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​Boko Haram​បាន​ប្រើប្រាស់​អាវុធ​នា​ពេលកន្លងមក ហើយ​មនុស្ស​ជាច្រើន​ឆ្ងល់​ថា​តើ​ពូកគេ​ទទួល​បាន​អាវុធ​ពី​ណា ដើម្បី​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​ម្តងៗ​។ ថ្មីៗ​នេះ​ក្រុម​នេះ​បាន​ចេញផ្សាយ​រូបថត​ជា​ច្រើន​សន្លឹក ដោយ​បង្ហាញ​ពី​សកម្មភាព​នៃ​សមាជិក​ក្រុម​Boko Haram ដែល​មានចំណេះដឹង​ផ្នែក​បច្ចេកទេស​ផលិត​អាវុធ​យ៉ាង​ស្ទាត់​ជំនាញ កំពុង​ផលិត​គ្រាប់​រ៉ុក​ក្កែ​ត​។​

 

​បើ​តាម​អ្នកវិភាគ​បាន​ពន្យល់ថា តាមរយៈ​រូបភាព​នោះ​មើល​ទៅ​ដូច​ជា​គ្រឿង​ម៉ាស៊ីន​មកពី​តំបន់ Bama​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ អក្សរ​ដែល​សរសេរ​នៅលើ​គ្រឿង​ម៉ាស៊ីន បាន​បង្ហាញ​ពី​មហា​វិទ្យា​ល័យ​បច្ចេកទេស​រដ្ឋបាល​Bama ហើយ​ឧបករណ៍​នោះ​ដូចជា​ត្រូវ​បាន​បរិច្ចាក​ទៅឲ្យ​មហាវិទ្យាល័យ​នោះ​ដោយ​មូលនិធិ​Educational Trust Fund ក្នុង​ឆ្នាំ​២០០៥​។ យ៉ាងណា​ក៏​ដោយ​វា​គ្រាន់តែ​ជា​ការសន្និ​ដ្ឋាន​​ប៉ុណ្ណោះ​។​

 

​កន្លងមក​ក្រុម​សកម្មប្រយុទ្ធ​​Boko Haram បាន​កាន់កាប់​តំបន់​មួយចំនួន​ក្នុង​ប្រទេស​ស៊ី​រី ប៉ុន្តែ​ទាហាន​ស៊ី​រី​បាន​រឹបអូស​មកវិញ យ៉ាងណា​ក្រុម​នេះ​នៅ​តែ​បើក​ការវាយប្រហារ​ជា​ញឹកញាប់​លើ​ប្រជាជន ជា​ពិសេស​​ប្រជាជន​ក្នុង​រដ្ឋ​Borno​តែម្តង​។ គោលការណ៍​ក្រុម​ប៊ូ​កូហា​រ៉ាម​គឺ​ប្រឆាំងនឹង​ការអប់រំ​របស់​ប្រទេស​លោកខាងលិច ហើយ​ពួកគេ​មាន​បំណង​បង្កើត​រដ្ឋ​ឯករាជ្យ​ក្នុង​ប្រទេស​ស៊ី​រី ដើម្បី​សាបព្រោះ​ការ​អប់​រំ​ដែល​មិនមែន​បែប​លោកខាងលិច​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត