គណបក្សសង្រ្គោះជាតិ​ថា​ការ​ស៊ើប​អង្កេត​ករណី​វាយ​តំណាងរាស្រ្ត​ខ្លួន​ហាក់​យឺតយ៉ាវ

01-11-2015 2:30 pm 1536

គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី​០១​វិច្ឆិកា បាន​បង្ហាញ​ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​មាន​កង្វល់​ចំពោះ​ករណី​ដំណើរការ​យឺតយ៉ាវ ក្នុង​ការស៊ើបអង្កេតរ​ក​ជនដៃដល់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើហិង្សា ដែល​បាន​វាយប្រហារ​មកលើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​សេចក្តីថ្លែងការណ៍​នេះ បាន​បន្ត​ឲ្យដឹងថា បច្ចុប្បន្ននេះ គណបក្ស​សង្គ្រោះ​ជាតិ​ពិតជា​ខ្វះ​ទំនុប​ចិត្ត ដែល​ធ្វើឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ព្រួយបារម្ភ អំពី​សុវត្ថិភាព ក្នុង​ការបំពេញ​តួនាទី​ជា​អ្នកតំណាងរាស្ត្រ​បាន​ពេញលេញ ក្រោយពី​មាន​ហេតុការណ៍​វាយ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រួចមក​។​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ត​ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ទទួច​ឲ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឲ្យបាន​ឆាប់រហ័ស ដើម្បី​ឲ្យមាន​ឯករាជ្យភា​ព​ក្នុងកា​រសើប​អង្កេត​ដែល​អាច​ទុកចិត្តបាន ក្នុងនោះ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​អញ្ចើញ​តំណាង​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ចូលរួម​ក្នុង​ការស៊ើបអង្កេត​នេះ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បំពេញ​ករណីយកិច្ច និង​ការទទួលខុសត្រូវ​របស់ខ្លួន ដើម្បី​ការពារ​សិវត្ថិភាព និង​សន្តិសុខ​ដល់​អ្នក​តំណាង​រ​ស្ត្រ និង​ប្រជាពលរដ្ឋ​ទូទៅ​។​

 

​គួរ​រំលឹក​ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ក្រសួង​មហាផ្ទៃ​បាន​បើក​កិច្ចប្រជុំ​ដើម្បី​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដែល​បង្ក​របួស​ស្នាម​លើ​អ្នកតំណាងរាស្ត្រ ក្រោម​អធិបតីភាព​លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។ ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​បាន​លើកឡើង ពី​ការបើក​កិច្ចប្រតិបត្តិការ ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ដែល​បង្ក​របួស​ស្នាម​លើ​អ្នកតំណាងរាស្ត្រ ហើយ​ស្វែងរក​សាក្សី ភស្តុតាង ដែល​ពាក់ព័ន្ធ ដ្បើ​ម្បី​ស្វែងរក​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ឲ្យបាន​លឿន​បំផុត ជាពិសេស អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យចូល​រួមសហការ​ជាមួយផ​ង​ដែរ ។ នេះ​បើ​យោង​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។


​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៧ ខែតុលា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្រេច​បង្កើត​គណ​កម្ម​ការ​ស្រាវ​មួយ ក្នុង​កិច្ចប្រឹងប្រែង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បង្ក​របួស​ស្នាម​លើ​អ្នកតំណាងរាស្ត្រ ។ គណៈកម្មការ​ស្រាវជ្រាវ​ដែល​បាន​បង្កើត​នោះ​គឺ​ដឹកនាំ​ដោយ​លោក​ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន និង​មាន​នាយ​នគរបាល​ជាន់ខ្ពស់​មួយ​ចំនួន​ជា​សមាជិក ។​

 

​សូម​បញ្ជាក់​ជូន​ថា កាលពី​ថ្ងៃ​ទី​២៦ តុលា តំណាងរាស្ត្រ​របស់ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីរ​រូប​ត្រូវបាន​បាតុករ ដែល​ធ្វើ​បាតុកម្ម​ករ​ទំលាក់​លោក​កឹម សុខា ចេញពី​តំណែង អនុប្រធាន​ទី​១​រដ្ឋសភា​ន បាន​វាយ​យ៉ាងធ្ងន់ធ្ងរ ក្រោយ​ចេញពី​ប្រជុំ​សភា​។​​ជាមួយ​នឹង​ការបង្កើត​គណ​កម្មា​ស្រាវជ្រាវ​ជនសង្ស័​យ​នេះ សមត្ថកិច្ច​ក៏​សូម​អំពាវនាវ​ដល់​សាធារណជន​ទូទៅ​មេត្តា​ជួយ​ផ្តល់​ព័ត៌មាន និង ភស្តុតាង​មក​សមត្ថកិច្ច ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់ ។​

 

​ផ្ទុ​យ​ពី​មាន​បង្កើត គណៈកម្មការ​ស៊ើបអង្កេត​លើ​ករណី​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ បាន​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត ក្រៅពីនោះ​បាន​ប្រកាស​ឱ្យ​សាធារណ​ជន​គ្រប់​មជ្ឈដ្ឋាន ចូលរួម​សហការ​ក្នុង​ការផ្តល់​ព័ត៌មាន ឬ​ចង្អុលបង្ហាញ​មុខ ជនដៃដល់ និង​គូកន ក៍​ដូច​ជា​វត្ថុតាង​ផ្សេងៗ​ដែល​អាច​ដាក់បន្ទុក ឈាន​ទៅ​ដល់​ការចាប់ខ្លួន​ក្រុម​ជនដៃដល់​យក​ផ្តន្ទា​តាមច្បាប់ ។
​សូមបញ្ជាក់​ថា​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៨​តុលា​បាន​សម្រច​បង្កើត​គណៈកម្មាការ ដឹកនាំ​ដោយ លោក​ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដែល​បង្ក​របួស​ស្នាម​លើ​អ្នកតំណាងរាស្ត្រ និង​អំពាវនាវ​ដល់​សាធារណជន​ទូទៅ​មេត្តា​ជួយ​ផ្តល់​ព័ត៌មាន និង ភស្តុតាង​មក​សមត្ថកិច្ច ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់ ក្រោយ​ពី​ផ្ទុះ​អំពើហឹង្ស​វាយ​តំណាងរាស្ត្រ​គណបក្សស​ង្គ្រោះ​ជាតិ​ពីរ​នាក់​អោយ​រងរបួស នៅក្នុង​ព្រឹត្តិការណ៍​តវ៉ា​ទំលាក់​លោក កឹម សុខា ចេញ​ពី​ដំណែង​អនុប្រធាន​ទី​១​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២៦​តុលា​។​

ទាក់ទង​នឹង​ករណី​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​នូវ​ការសោកស្តាយ​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​អំពើហិង្សា​ដែល​បាន​កើតឡើង ព្រមទាំង​បាន​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រ​តាម​ចាប់ខ្លួន​ជនល្មើស យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ឲ្យ​ខាន​តែ​បាន​។ ការ​ថ្លែង​របស់លោក​ហ៊ុន សែន បែបនេះ​នៅក្នុង​ឃ្លីប​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង​គេហទំព័រ​ហ្វ៊េ​សប៊ុក​របស់​លោកនាយប់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ បន្ទាប់ពី​លោក​បាន​វិលត្រឡប់​ពី​ប្រទេស​បារាំង​វិញ​។​

 

​វិទ្យុ​វាយោ​មិនអាច​សុំ​ការទំនាក់ទំនង​បន្ថែម​ពី​លោក ឆៃ ស៊ីណា​រិទ្ធិ​មន្ត្រី​ស៊ើបអង្កេ​ត និង​ស្រាវជ្រាវ​លើ​ករណី​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​នាក់​បាន​នៅឡើយ​ទេ​៕(ឆេង សូរិយា)

ព័ត៌មានផ្សេងទៀត