មនុស្ស​១២​នាក់​ស្លាប់​​ដោយសារ​​ការវាយ​ប្រ​ហារ​​នៅ​សណ្ឋាគារ​​ក្នុង​​ប្រទេស​​សូ​ម៉ាលី

01-11-2015 1:53 pm 1092

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​១២​នាក់​បាន​ស្លាប់ នៅក្នុង​រដ្ឋធានី​ប្រទេស​សូ​ម៉ាលី​នៅ​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​ខ្មាន់កាំភ្លើង​នៃ​ក្រុម​សកម្មប្រយុទ្ធShebab បាន​ប្រើប្រាស់​រថយន្ត​ផ្ទុក​រំសេវ​ផ្ទុះ​ទៅ​បំផ្ទុះ​ក្នុង​បរិវេណ​សណ្ឋាគារ ហើយ​ខ្មាន់កាំភ្លើង​បាន​សម្រុក​បាញ់ប្រហារ​ដល់​ក្នុង​សណ្ឋាគារ​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​សូ​ម៉ាលី​។ ក្រុម​Shebab មានទំនាក់ទំនងជាមួយក្រុម​Al-Qaeda បាន​ទាម​​ទារ​ទទួល​ខុស​ត្រូវ​លើ​ការវាយប្រហារ​នៅ​សណ្ឋាគារ​Sahafi ជា​សណ្ឋាគារ​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​សមាជិក​សភា បុគ្គលិក​រដ្ឋាភិបាល និង​អ្នកជំនួញ​។ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ​ដែល​ស្លាប់​នៅក្នុង​ការវាយប្រហារ​ខាងលើ​នៅ​ឡើយ​ទេ​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត