ក្រុម​​IS​​ជិត​​១០០​នាក់​​ស្លាប់​​និង​របួស​​ក្រោម​​ការវាយប្រហារ​​តាម​អាកាស​​របស់​​តួរ​គី

01-11-2015 1:20 pm 1383

​តួរ​គី​នៅ​ថ្ងៃ​សៅរ៍​ទី​៣១​តុលា បាន​បើក​ការវាយប្រហារ​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​(IS)​ក្នុង​ប្រទេស​ស៊ី​រី ដោយ​បាន​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ​ជាង​៥០​នាក់​និង​ប្រហែល​៣០​នាក់​រងរបួស​។ មន្ត្រី​ជាន់​ខ្ពស់​បាន​ប្រាប់​សារ​ព័ត៌​មាន​​រ៉​យ​ទ័​រថា យន្តហោះ​តួរ​គី​បាន​ទម្លាក់​គ្រាប់​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុងប្រទេស​ស៊ី​រី មុន​ពេល​តួរ​គី​រៀបចំ​ការបោះឆ្នោត​សភា​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ យន្តហោះ​តួរ​គី​ប្រភេទ​F-16​ចំនួន​៦​គ្រឿង បាន​ចេញពី​មូលដ្ឋាន​ភាគ​ខាងត្បូង​ប្រទេស​ខ្លួន នឹង​ចាប់ផ្តើម​ទម្លាក់​គ្រាប់​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​អស់​ជាច្រើន​ម៉ោង​។ ប្រតិបត្តិការ​នេះ​ក្រៅពី​បានសម្លាប់​ក្រុម​សកម្មប្រយុទ្ធ វា​ក៏​បាន​បំផ្លាញ​ទីតាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​ចំនួន​៨​កន្លែង ស្ថិតនៅ​ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ រវាង​ព្រំដែន​ប្រទេស​ស៊ី​រី​និង​តួរ​គី​។ តួរ​គី​បាន​ប្តេជ្ញា​ថា​នឹង​មាន​តួនាទី​កាន់តែ​សកម្ម​ជាង​មុន ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​តាំងពីអំ​ឡុង​ខែកក្កដា​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)


ព័ត៌មានផ្សេងទៀត