ស្លាប់​មនុស្ស​​ជាង​១០​នាក់​​ដោយសារ​​ភ្លើង​ឆេះ​ផ្សារ​​នៅ​ហ្វីលីពីន​

31-10-2015 3:58 pm 756
សាកសព​ដែលត្រូវស្លាប់​ក្រោយ​ភ្លើង​ឆេះផ្សារ

យ៉ាងហោច​ណាស់​មនុស្ស​១៥​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុងនោះ​មាន​ក្មេង​៦​នាក់​ផង ដោយសារ​ភ្លើង​ឆេះ​ផ្សារ​នៅក្នុង​ទីក្រុង​មួយ​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​តុលា ហើយ​ក្រៅពី​បង្ក​ឲ្យមាន​អ្នកស្លាប់ ភ្លើង​ដែល​ឆេះ​ក៏​បង្កឲ្យមាន​មនុស្ស​១៣​ផ្សេង​ទៀត​រងរបួស​។ ក្រុម​អ្នក​ស៊ើបអង្កេត​ជឿជាក់ថា ភ្លើង​ដែល​ឆេះ​នេះ​គឺ​ចាប់ផ្ដើម​ពី​ការឆេះ​សម្លៀក​បំពាក់ ខណៈ​ដែល​សាក្សី​ឃើញ​ហេតុការណ៍​បានឲ្យដឹង​ថា​បង្គោលអ​គ្គិ​ស​នីមាន​ចេញ​ផ្កាភ្លើង​ឆេះ​សម្លៀកបំពាក់ ហើយក៏​បាន​ឆាបឆេះ​យ៉ាង​រហ័ស​តែម្ដង​។ ខណៈ​នោះ​ជនរងគ្រោះ​ក៏​បាន​ព្យាយាម​រត់គេច​ដែរ ប៉ុន្ដែ​ត្រូវ​ជាប់​ដោយសារ​ភ្លើង​ឆេះ​ខ្លាំងពេក​៕​​ដោយ​៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត