ស្លាប់​​ជនភៀសខ្លួន​​១១​នាក់​​បាត់​ខ្លួន​​ជាង​៤០​នាក់​​ដោយសារ​​លិច​ទូក​​នៅ​សមុទ្រ​​Aegean​

30-10-2015 4:12 pm 763

​ជនភៀសខ្លួន​ប្រមាណ​១១​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​៤១​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន ក្រោយ​ពី​ទូក​របស់​ពួកគេ​លិច​នៅ​សមុទ្រ​Aegean កាលពី​ថ្ងៃ​ទី​២៩​តុលា​។ ឆ្មាំ​សមុទ្រ​ក្រិក​បានបញ្ជាក់​ថា ទូក​របស់​ជនភៀសខ្លួន​ដែល​លិច​នេះ ធ្វើដំណើរ​មក​ពី​តួ​ក​គី​ទៅ​ប្រទេសក្រិក ហើយ​មូលហេតុ​លិច ដោយសារ​អ​កាស​ធាតុ​មិន​អំណោយផល​។


​បើ​តាម​គណៈកម្មាការ​អង្គការសហប្រជាជាតិ​ជនភៀសខ្លួន​និង​ការិយាល័យ​ជនអន្តោប្រវេសន៍​អន្តរជាតិ​បាន​បង្ហាញថា ចាប់តាំងពី​ខែ​មករា​ឆ្នាំ​២០១៥ មាន​ជនភៀសខ្លួន​ប្រមាណ​៥០​ម៉ឺន​នាក់ ធ្វើដំណើរ​ទៅដល់​ប្រទេស​ក្រិច ដើម្បី​ស្វែងរក​ជីវិត​ថ្មី និង​គេច​ពី​សង្គ្រាម​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត