អ្នកន​យោបាយ អ្នកវិភាគ ​ប្រជាពលរដ្ឋ​​សាទរ​ការ​លុបចោល​​ពន្ធ​​លើ​​​មធ្យោបាយ​​ដឹក​ជញ្ជូន​​​​

21-10-2015 5:57 pm 1625

​ទាំង​អ្នក​នយោបាយ អ្នកវិភាគ រួម​នឹង​ប្រជាពលរដ្ឋ បាន​សម្តែង​ការ​សាទរ ចំពោះ​ការដាក់ចេញ​នូវ​វិធានការ​ថ្មី របស់​រដ្ឋាភិបាល ដែល​ថា​នឹង​លុបចោល​នូវ​ការ យក​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​មួយចំនួន នៅ​ឆ្នាំ​២០១៦ ខាងមុខនេះ​។ វិធានការ​ថ្មី​នេះ ត្រូវបាន​ដាក់​ចេញ​នៅ​ក្នុង សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ថវិកា​ឆ្នាំ​២០១៦ ដែល​ត្រូវបាន​គណៈរដ្ឋមន្ត្រី​ប្រជុំពិភាក្សា និង​សម្រេច​អនុម័ត នៅ​ថ្ងៃ​ទី​២១ តុលា​នេះ​។ ​ការ​មិន​យកពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​មួយ​ចំនួន​នេះ អាច​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ បាន​មួយកម្រិត​ដែរ​។ នេះ​ជា​ការលើកឡើង​ពី​លោក​តាក ឌឿ​ន ជា​អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប ក្នុង​រាជធានី​ភ្នំពេញ​។ ទន្ទឹមនឹងនេះ លោក​ឌឿ​ន ក៏​បាន​សម្តែង​អារម្មណ៍​ត្រេកអរ​ផងដែរ ចំពោះ​ការដាក់ចេញ​នូវ​វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​នេះ​។​

សម្លេង​លោក​តាក់ ធឿន​

 

​ដោយឡែក​សម្រាប់​លោក​អ៊ូ វីរៈ អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​មួយ​រូប ក៏​គាំទ្រ​ផងដែរ ចំពោះ​ការ​មិន​យក​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​នេះ​។ ប៉ុន្តែ​អ្វី​ដែល​លោក​អ៊ូ វីរៈ ចង់បាន​នោះ​គឺ​គោលនយោបាយ ដែល​យក​មធ្យោបាយ​ធ្វើដំណើរ​(​ម៉ូតូ​) ធ្វើ​ជា​ស្នូល និង​លើកទឹកចិត្ត ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ទាំង​អ្នក​មាន អ្នកមធ្យម គួរ​មក​ជិះ​ម៉ូតូ ព្រោះ​វា​អាចជួយ​សម្រួល​ដល់​ការកកស្ទះ​បាន​មួយ​កម្រិត​ផង​ដែរ​។​

សម្លេង​លោក​អ៊ូ វីរៈ​​

 

​បើ​យោង​តាម​ខ្លឹមសារ ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ បានបង្ហាញ​ថា រដ្ឋាភិបាល​នឹង​លុបចោល​ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​មួយចំនួន​ដូចជា ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​។ មិន​យកពន្ធ​ទៅ​លើ​ត្រាក់ទ័រ និង​គ្រឿងយន្ត​ប្រហាក់ប្រហែល ដើម្បី​បន្ត​លើកស្ទួយ​ដល់​វិស័យ​កសិកម្ម លើកទឹកចិត្ត និង​សម្រាល​បន្ទុក​របស់​កសិក​រ រួម​នឹង​ការលើកលែង​ពន្ធ​ទៅលើ ជល​យានយន្ត​ធុន​តូច ដើម្បី​កាត់​បន្ថែម​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ជល​យានយន្ត​ទាំងនោះ ជា​មធ្យោបាយ​ដឹកជញ្ជូន និង​ប្រកប​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​។​

 

​បើទោះបីជា ការលុបចោល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​ខាងលើ ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​ជាង​៥​ពាន់​លាន​រៀល ឬ​ស្មើ​ប្រមាណ​ជាង​១​លាន​៤​សែន ដុល្លារ​អាមេរិក ក៏ដោយ ប៉ុន្តែ​ត្រូវបាន​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បញ្ជាក់ថា​៖

សម្លេង​លោក​ផៃ ស៊ីផា​ន​

 

​ក៏​មាន​មតិ​លើកឡើង​ផងដែរ ទាក់ទង​នឹង​ការលុបចោល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​នេះ ដោយ​បាន​និយាយថា បើ​ចង់​ជួយ​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​នោះ គឺ​ត្រូវ​ជួយ​ជំរុញ​បច្ចេកទេស​កសិកម្ម ប្រព័ន្ធធារាសាស្ត្រ រក​ទីផ្សារ​ការងារ​សម្រាប់​ប្រជាពលរដ្ឋ កាត់បន្ថយ​ពន្ធ​សាំង ត្រូវ​ឲ្យ​តម្លៃ​ផលិតផល​ក្នុងស្រុក រួម​នឹង​ការ​រឹតបន្តឹង ការ​លួចលាក់​គេច​ពី​ច្បាប់ ជាដើម​។​
​តែ​យ៉ាងណាក៏ដោយ សម្រាប់​ការលើកឡើង​នេះ ត្រូវបាន​លោក​ផៃ ស៊ីផា​ន បកស្រាយ​បញ្ជាក់​ថា​៖

​សម្លេង​ផៃ ស៊ីផា​ន​

 

ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត