លោក​​កឹម សុខា​​និង​​សម្តេច​ក្រុម​ព្រះ​​បង្ហាញ​​ជំហរ​​​​បង្រួប​បង្រួម​​អ្នក​ប្រជា​ធិបតេយ្យ​​តាម​​បណ្តាំ​​សម្តេច​​សីហនុ​​

15-10-2015 4:03 pm 3290

​សា​របស់​មេដឹកនាំ​គណបក្ស​នយោបាយ​ខ្មែរ ទាក់ទង​ទៅ​និង​បង្រួបបង្រួម​ប្រមូលផ្តុំ​កម្លាំង​ខ្មែរ​ទាំងអស់​និង​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​បាន​លេចឮ​ជា​រឿង​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ការលេចឮ​នេះ​បាន​​ធ្វើឡើង​បន្ទាប់ពី​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ប្រកាស់​ជំហរ​របស់​ខ្លួន​ចង់​បង្រួបបង្រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ព្រះអង្គ​អះអាងថា ដើម្បី​ឲ្យស្រប​ទៅ​តាម​​ព្រះរាជ​បណ្តាំ​របស់​អតីត​ព្រះមហាក្សត្រ​សម្តេច​ព្រះ​នរោត្តម សីហនុ​។​

 

​យ៉ាង​ក្តីការ​បញ្ជាក់ជំ​ហរចង់​បង្រួប​បង្រួម​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ​នេះ ត្រូវបាន​លោក​សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ ការជួប​ជជែក​គ្នា​ពី​ការបង្រួបបង្រួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​នោះ​មិនមែន​ជា​ការពិត ហើយ​លោក​ថា មិន​ទៅ​ចំណាយពេល ក្នុង​រឿង​ឥត​ប្រយោជន៍​ទេ​។

 

​បន្ថែម​លើ​ពីនេះ លោក​កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ថ្លែង​ឲ្យដឹង​ នៅក្នុង​ពិធី​បង្សុកូល​ឧទ្ធិស​ថ្វាយ​ព្រះរាជកុសល និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នៅ​ទីស្នាក់ការ​កណ្តាល​​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃទី​១៥​នេះ​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​គម្រោង​ចូល​គាល់​សម្តេច​ក្រុមព្រះ ដើម្បី​ជជែក​ពី​ការបង្រួបបង្រួម​ទេ​។ តែ​គណបក្ស​សង្គ្រោះ​ជាតិ បើកចំហរ​ការបង្រួបបង្រួម​អ្នកប្រជាធិបតេយ្យ និង​អ្នកស្នេហាជាតិ​គ្រប់​និន្នាការ​នយោបាយ​។​

​សំឡេង​៖

 

​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​បោះ​សារ​នយោបាយ​មួយ​ផងដែ ចំពោះ​ការបង្រួបបង្រួម​អ្នកប្រជាធិបតេយ្យ និង​អ្នកស្នេហាជាតិ ដោយ​លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖

​សំឡេង​៖

 

​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បដិសេធ​មិន​ចង់​ជជែក​ពិភាក្សា​គ្នា​ អំពី​ការបង្រួបបង្រួម​ជាមួយ​គណ បក្ស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មក សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​​បាន សម្តែង​នៅ​ការសោកស្តាយ​ចំពោះ​ការបដិសេធ​របស់លោក​សម រង្ស៊ី និង​លោក​កឹម សុខា ដែល​ជា​ថ្នាក់ ដឹង​នាំ​កំពូល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ សម្តេចក្រុមព្រះ​បន្តថា មូលហេតុ​ដែល​លោក​​​ចង់​បង្រួបបង្រួម​ដោយសា​តែ​លោក​គោរព​តាម​ព្រះរាជ​បណ្តាំ​របស់​អតីត​ព្រះមហាក្សត្រ​សម្តេច​ព្រះ​នរោត្តម សីហនុ​តែប៉ុណ្តោះ​។​

​សំឡេង​៖

 

​ម្យ៉ាង​វិញទៀត​សម្តេចក្រុមព្រះ​សង្កត់ធ្ងន់ថា កន្លងមក​ទាំង​លោក​សម រង្ស៊ី ធ្លាប់បាន ប្រកាស​ជំហ​ចំនួន​ពីរ​ចំណុច​ទី​១ ប្រកាសថា និង​គោរព​តាម​ព្រះរាជ​បណ្តាំ​របស់​អតីត​ព្រះមហាក្សត្រ​សម្តេច​ព្រះ​នរោត្តម សីហនុ ទី​២​អះអាងថា ខ្លួន​ជា​អ្នក​រាជនិយម​ថែមទៀត​។​

​សំឡេង​៖

 

​អតីត​ព្រះមហាក្សត្រ​សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​តួអង្គ​នយោបាយ​យ៉ាង​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​។ ព្រះអង្គ​បាន​ធ្វើការ​បង្រួម​បង្រួម​ជាតិ បង្រួម​បង្រួម​អ្នកនយោបាយ និង​ផ្តល់​ភាព​កត់ក្តៅ​ដល់​ប្រជារាស្ត្រ​កម្ពុជា ហើយ​ព្រះអង្គ​ត្រូវបាន​គេ​ឲ្យ​ព្រះនាម​ថា ជា​ព្រះបិតា​ជាតិ បិតា​ឯករាជ្យ​ជាតិ​។​

 

​មុន​ពេល​ព្រះអង្គ​សោយ​ទីវង្គត​ព្រះអង្គ​បាន​មាន​ព្រះរាជ​បណ្តាំ​ថា សូម​ឲ្យ​កូន​ខ្មែរ​ទាំងអស់​ត្រូវតែ​បង្រួបបង្រួម​គ្នា​ដើម្បី​កសាង​ប្រទេសជាតិ​ឲ្យមាន​រឹង​មាំ ដែល​ធ្វើឲ្យ​ពិភពលោក​គេ​កោតសរសើរ​។​

​សំឡេង​៖

 

​ជា​ការគត់សម្គាល់ ព្រះរាជ​បណ្តាំ​របស់​អតីត​ព្រះមហាក្សត្រ​សម្តេច​ព្រះ​នរោត្តម សីហនុ អ្នកនយោបាយ​ខ្មែរ​តែងតែ​លើកឡើង​ជា​រឿយៗ​ក្នុង​សារ​នយោបាយ​របស់​គណ​បក្ស​រៀងៗ​ខ្លួន​។ ប៉ុន្តែ​ព្រះរាជ​បណ្តាំ​ង នេះ​ត្រូវបាន​គេ​មើលឃើញ​ហាក់​មិនសូវ​ទ​ទូល​បាន​ប្រសិទ្ធភាព មិនសូវ​ដោយ​អ្នក​នយោបាយ​នៅតែ​មិន ទាន់​ទុកចិត្ត​គ្នា​ក្នុង​ការបង្រួបបង្រួម​គ្នា​ដើម្បី​កសាង​ប្រទេសជាតិ​នៅ​ឡើង​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត