ឃាតករ​​លាក់​មុខ​​បាន​ឆក់​យក​ជីវិត​​មនុស្ស​៤​នាក់​​កាល​ពី​ម្សិលមិញ​​

10-10-2015 1:22 pm 2038

​យោង​តាម​សារព័ត៌មាន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​០៩ តុលា​មាន​ចំនួន​៨​លើក ហើយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់ អ្នករបួសធ្ងន់​៩​នាក់ និង​របួស ស្រាល​៧​នាក់​។ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៩​គ្រឿង រថយន្ត​ធុន​តូច ៤​គ្រឿង គោយន្ត​កន្ត្រៃ​១​គ្រឿង​និង​ថ្មើរ​ជើង​​ម្នាក់ ។ មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ៣​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក និង​មិន​គោរព​សិទ្ធ ៣​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​ ១៣​នាក់​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត