រដ្ឋាភិបាល​​កំណត់​​ប្រាក់​ឈ្នួល​​កម្មករ​​រោងចក្រ​​១៤០​ដុល្លារ​​សម្រាប់​​ឆ្នាំ​​២០១៦​

08-10-2015 5:47 pm 1082

​ក្រោយពី​បញ្ចប់ កិច្ច​ពិភាក្សា​អស់ រយៈពេល​ពេញ មួយ​ព្រឹក គណៈកម្មការ​ប្រឹក្សា​ការងារ បាន​សម្រេច​បោះឆ្នោត​បាន​សម្រេចយក​១៣៥​ដុល្លារ គឺជា​ការ កំណត់​ប្រាក់​គោល របស់​កម្មករ​រោងចក្រ​កាត់ដេរ និង​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៦​។ ការសម្រេច​នេះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា នា​ទីស្តីការក្រសួង តាមរយៈ​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​មាន​ការចូលរួម​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថៅកែ​រោងចក្រ និង​សហជីព​សរុប​ចំនួន​២៨​រូប​។ ជាមួយគ្នានេះដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ប្រកាស​ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានសម្រេច​បន្ថែម​៥​ដុល្លារ​ទៀត លើ​ប្រាក់ខែ​កំណត់​១៣៥​ដុល្លារ​។ ប៉ុន្តែ​កា​សម្រេច​នេះ ភាគី​ខាង​សហជីព​កម្មករ មិន ទាន់​ប្រកាស​ទទួល​យក​ទេ ដោយ​រង់ចាំ​កិច្ចប្រជុំ​រវាង​មេដឹកនាំ​សហជីព ដែល​នឹង​ធ្វើឡើង នៅក្រោយ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​។

ជាបន្តសូមស្តាប់កិច្ចសម្ភាសន៍រវាងពេញ ផេង ជាមួយគួន សំបូរ ដូចតទៅ៖

ព័ត៌មានផ្សេងទៀត