លោក​សាយ សំ​អាល់ បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​សំរាម និង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​

07-10-2015 6:26 pm 1981

​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បានលើកឡើង​ពី​ផែនការ​យុទ្ធសាស្ត្រ និង​ការធ្វើ​កំណែទម្រង់ ទាក់ទង​នឹង​ការគ្រប់គ្រង​បរិស្ថាន រួម​នឹង​ការដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី ក្នុងប្រទេស​កម្ពុជា​។ លោក​ថា សម្រាប់​យុទ្ធនាកា​រណ៍​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​រដ្ឋាភិបាល សម្រាប់​អាណត្តិ​ក្រោយ​គឺមាន​៥​ចំនុច​សំខាន់ៗ​។ ប៉ុន្តែ​មាន​តែ​២​ចំណុច​ប៉ុណ្ណោះ ដែល​ទាក់ទង​នឹង ការគ្រប់គ្រង​បរិស្ថាន និង​ដំណោះស្រាយ​បញ្ហាដីធ្លី​។​

 

​លោក​សាយ សំ​អាល់ បាន​ថ្លែង​បញ្ជាក់ ក្នុង​កម្មវិធី​វេទិកា​សង្គម និង​នយោបាយ របស់​ស្ថានីយ៍​វិទ្យុ​វាយោ នៅ​ថ្ងៃ​ទី​០៧ តុលា​នេះ​ថា សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​បរិស្ថាន លើ​ការគ្រប់គ្រង​សំរាម កាក​សំណល់ រឹង រាវ នឹង​មាន​ការផ្ទេរ​មុខងារ​ពី​ក្រសួង រាជធានី​/​ខេត្ត មក​ស្រុក​/​ខណ្ឌ ជា​អ្នកគ្រប់គ្រង​ដោយផ្ទាល់​។ ហើយ​ក្រសួង​ក៏​បាន​រៀបចំ​អនុក្រឹត្យ​ណែនាំ​ពី​បញ្ហា​នេះ​ផងដែរ​។​

សម្លេង​លោក​សាយ សំ​អាល់​

 

​លោក​សាយ សំ​អាល់ ក៏​បាន​បង្ហាញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​មួយចំនួន​ទៀត​ផង​ដែរ ទាក់ទង​នឹង​ការគ្រប់គ្រង​សំរាម​។ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា​៖

សម្លេង​លោក​សាយ សំ​អាល់

 

​ដោយឡែក គោលនយោបាយ​ទី​២ ក្នុងចំណោម​គោលនយោបាយ​ទាំង​៥ គឺ​កិច្ច​អភិរក្ស​ជីវៈចម្រុះ ដែល​ផ្តោត​សំខាន់​លើ​ការគ្រប់គ្រង​តំបន់​ឧទ្យាន​ជាតិ និង​ដែន​ជំរក​សត្វព្រៃ​។ ផែនការ​យុទ្ធសាស្ត្រ​នេះ នឹង​អាច​ដោះស្រាយបាន​យ៉ាង​មាន​ប្រសិទ្ធភាព ចំពោះ​បញ្ហា​ជម្លោះ​ដីធ្លី​។​

សម្លេង​លោក​សាយ សំ​អាល់​

 

​គួរបញ្ជាក់​ថា បច្ចុប្បន្ននេះ បញ្ហា​សំរាម នៅតែ​ជា​ក្តីកង្វល់​សម្រាប់​ប្រជាពលរដ្ឋ ពិសេស​សម្រាប់​អ្នក​នៅ​រស់​ក្នុង​ទីក្រុង ទីប្រជុំជន​នានា​។ ក្តីកង្វល់​នោះ គឺ​ការប៉ះពាល់​ដល់​សុខភាព ការបាត់​សណ្នាប់ធ្នាប់​ទីក្រុង​ជា​ដើម​។ ហើយ​បញ្ហា​ទាំងនេះ តែងតែ​កើតឡើង នៅពេល​មាន​ពិធី​បុណ្យទាន​ម្តងៗ សំរាម​គរ សឹង​ក្លាយជា​ភ្នំ​។ ម្យ៉ាងវិញទៀត ការ​មិន​យកចិត្តទុកដាក់ របស់​ក្រុមហ៊ុន​ប្រមូល​សំរាម បំពេញ​ភារកិច្ច​ការងា​រ រួម​នឹង​កត្តា​ប្រជាពលរដ្ឋ​ខ្លួនឯង​ផងដែរ​។​ ​រីឯ​បញ្ហា​ជម្លោះ​ដីធ្លី​វិញ ក៏​នៅតែ​ជា​ប្រធានបទ​ក្តៅ ខណៈ​ដែល​ការតវ៉ា​នៅតែ​កើតមាន មិនចេះចប់​មិនចេះហើយ​។ ដូច្នេះ​បើ​ផែនការ​យុទ្ធសាស្ត្រ​ខាងលើនេះ មាន​ប្រសិទ្ធភាព​មែន​នោះ ជា​រឿង​ប្រសើរ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត

 ​អ្នកតាមដាន​សង្គម​គាំទ្រ​ការបើក​ផ្សារ​រដ្ឋ​ឡើងវិញ​​តែ​ក៏​នៅ​បារម្ភ​ពី​ការផ្ទុះ​ឆ្លង​ជាថ្មី​​

 លោក​នេត្រ ភ​ក្ត្រា​៖ ការ​ផ្តាច់​ជំនួយ​នៅ​ព្រៃ​ឡង់​បង្ហាញ​ថា​កម្ពុជា​រឹងមាំ​និង​ម្ចាស់​លើ​ខ្លួនឯង​

 អ្នកវិភាគ​ស្នើ​ពលរដ្ឋ​កុំ​ភ្លេចខ្លួន​ពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍​និង​ស្នើ​ប៉ូលិស​ចរាចរណ៍​ត្រូវមាន​សីលធម៌​

 ​តើ​ពលរដ្ឋ​កម្ពុជា​ពិតជា​មិនចេះ​ចិញ្ចឹម​ត្រី​ដូច​​មតិ​មួយចំនួន​លើកឡើង​មែន​ទេ​?​

 អ្នកតាមដាន​សង្គម​ជឿជាក់​លើ​វិធានការ​រុះរើ​ផ្ទះ​បណ្តែតទឹក​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​

 កុំ​ប្រហែស​ជាមួយនឹង​ជំងឺ​កូវី​ដ​-១៩ អ្នកស្លាប់​នៅ​កម្ពុជា​កើន​ដល់​ជាង​៣០០​នាក់​ហើយ​!

 អ្នកវិភាគ​៖ ជម្រះ​​មន្ទិល​សង្ស័យ​រឿង​ទ័ព​​ចិន​​នៅ​​រាម​គួរ​មាន​​ភាគី​​ទី​៣​​ជា​សាក្សី​​

 ​តំណាង​WHO​ប្រចាំ​កម្ពុជា​៖​ការ​រាតត្បាត​កូវី​ដ​១៩​​នៅ​កម្ពុជា​អាច​ធ្ងន់ធ្ងរ​និង​គ្រោះថ្នាក់​​

 សហជីព​អំពាវនាវ​ឱ្យ​កម្មករ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​និង​គ្រូពេទ្យ​ក្នុង​ការ​យក​សំណាក​

 អ្នកនយោបាយ​៣​រូប​គាំទ្រ​ចំណាត់ការ​រុះរើ​ផ្ទះ​បណ្តែត​ទឹកតែ​ស្នើឱ្យ​គោរព​សិទ្ធិមនុស្ស​