ជនភៀសខ្លួន​​ជិត​២​ពាន់​នាក់​​ត្រូវបាន​ជួយ​សង្គ្រោះ​​នៅ​សមុទ្រ​​មេ​ឌី​ទែ​រ៉ាណេ​​

06-10-2015 9:48 am 1881

​បើ​តាម​ឆ្មាំ​សមុទ្រ​អ៊ីតាលី​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ទី​០៥​តុលា​ថា ជនភៀសខ្លួន​ជាង​១៨០០​នាក់​ត្រួវបាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ខណៈ​ពួកគេ​ធ្វើដំណើរ​ចេញពី​ឆ្នេរសមុទ្រ​លី​ប៊ី​។ ឆ្មាំ​សមុទ្រ​អ៊ីតាលី​បានបញ្ជាក់​ថា ទូក​៦​គ្រឿង​ផ្ទុក​ជនភៀសខ្លួន​១៨,៣០​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​បាន​បញ្ចូនទៅ​លើ​ដីគោគ​បណ្ដោះអាសន្ន​ហើយ​។ សូមបញ្ជាក់​ថា នៅប៉ុន្មានខែចុងក្រោយ​នេះ  ជនភៀសខ្លួន​ជាង​ពាក់កណ្ដាល​មួយ​លាន​នាក់បាន​ធ្វើដំណើរ​ទៅ​អឺរ៉ុប ដើម្បី​ស្វែងរក​ជីវិត​ថ្មី​និង​គេច​ពី​សង្គ្រាម​។ ជនភៀសខ្លួន​ជិត​៣​ពាន់​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​និង​បាត់ខ្លួន​ ខណៈ​ពួកគេ​ធ្វើដំណើរ​ឆ្លងកាត់​តាម​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​និង​ឆ្លងកាត់​តាម​ព្រំដែន​ ដើម្បី​ទៅ​អឺរ៉ុប​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត