កាលពីថ្ងៃទី០៥តុលា ក្រុមតាលីបង់បានប្រកាសទទួលខុសត្រូវការវាយប្រហារដោយបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារនៅតំបន់ភាគខាងលិចរដ្ឋធានីអាហ្វហ្គានីស្ថាន។ បើតាមសន្តិសុខអាហ្វហ្គានីស្ថានបានឱ្យដឹងថា ខ្មាន់កាំភ្លើង២នាក់បានវាយប្រហារផ្ទះប្រជាពលរដ្ឋ និងអាគារមួយនៅជាប់ការិយាល័យរបស់អតីតអភិបាលខេត្តHelmand ក្នុងទីក្រុងកាបុល ប្រទេសអាហ្វហ្គានីស្ថាន។ តែយ៉ាងណាក៏ដោយ នៅមិនទាន់ដឹងចំនួនអ្នកស្លាប់និងរបួសទេ។ ការវាយប្រហារនេះបានកើតឡើង១ថ្ងៃ បន្ទាប់ពីក្រុមតាលីបង់រឹបអូសបានទីក្រុងKunduz នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។(ដោយ៖លាង ធីតា)