ព្យុះ​ទី​ហ្វុង​​សម្លាប់​​មនុស្ស​​០៦​នាក់​​និង​បង្ក​​មហន្ដរាយ​​មួយចំនួន​ទៀត​​នៅ​ចិន​

05-10-2015 4:28 pm 2075
ដើមឈើ​ដែល​រលំ​ដោយសារ​ព្យុះ​នៅ​​ចិន

ព្យុះ​ទី​ហ្វុង​មួយ​បាន​បោកបក់​ទៅលើ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​០៥​តុលា​នេះ បណ្ដាលឲ្យ​មនុស្ស​យ៉ាងហោចណាស់​៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​អ្នករងរបួស​រាប់រយ​នាក់​ផ្សេង​ទៀត​។​ព្យុះ​នេះ​បាន​បង្ក​ជា​ការបា​ក់ដី បង្ក​ជា​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ធ្វើឲ្យ​រលំ​ដើមឈើ កាត់ផ្ដាច់​ចរន្ដអគ្គិសនី​ផងដែរ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​។ អាជ្ញាធរ​បាន​ព្រមាន​ថា អាច​មាន​ទឹកជំនន់​និង​ការបា​ក់ដី​កើតឡើង​ខ្លាំង​នៅ​ខេត្ដ​ភាគ​និរតី​ប្រទេស​ចិន គឺ​ខេត្ដ​យូ​ណាន​។ អាជ្ញាធរ​ក៏​បាន​បញ្ជា​ឲ្យ​លុបចោល​ជើងហោះហើរ បញ្ជា​ឲ្យ​ជម្លៀ​សមនុស្ស​រាប់ពាន់​នាក់​ទៅ​កន្លែង​មាន​សុវត្ថិភាព និង​បញ្ជា​ឲ្យ​ទូក​នេសាទ​ជិត​៦៤,០០០​ទូក​ត្រឡប់​ទៅ​កំពង់​ផែ​វិញ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត