ក្រុមតាលីបង់នៅក្នុងប្រទេសប៉ាគីស្ថានបានព្យួរកសម្លាប់មន្ដ្រីស៊ើបការណ៍យោធារបស់រដ្ឋាភិបាលប៉ាគីស្ថានម្នាក់ ទុកជាការសងសឹកនឹងសកម្មភាពដែលរដ្ឋាភិបាលបានប្រហារជីវិតក្រុមសកម្មប្រយុទ្ធជាគ្នីគ្នារបស់ពួកគេ។ នេះបើតាមសម្ដីដែលក្រុមតាលីបង់និយាយក្នុងវីដេអូបង្ហោះកាលពីថ្ងៃអាទិត្យ។ប៉ុន្ដែគេមិនទាន់អាចបញ្ជាក់បានទេថា វីដេអូបង្ហោះចំនួនពីរជាវីដេអូពិតប្រាកដឬក៏យ៉ាងណា ហើយភ្លាមៗក៏មិនទាន់មានការឆ្លើយតបពីអ្នកនាំពាក្យកងទ័ពប៉ាគីស្ថានដែរ។ សូមបញ្ជាក់ថា ការប៉ះទង្គិចគ្នាដោយហិង្សាតែងតែកើតមានឡើងជាញឹកញាប់នៅក្នុងប្រទេសប៉ាគីស្ថាន រវាងរដ្ឋាភិបាលនិងក្រុមសកម្មប្រយុទ្ធ ដោយសារតែក្រុមសកម្មប្រយុទ្ធមិនពេញចិត្ដការគ្រប់គ្រងរបស់រដ្ឋាភិបាល។ ការសម្លាប់មនុស្សសងសឹកគ្នាក៏ធ្វើឡើងជាបន្ដបន្ទាប់ដែរ៕ដោយ៖ពេញ ផេង