អ្នកស្លាប់​​ដោយសារ​​បាក់​ដី​​នៅ​ក្វាតេ​ម៉ាឡា​​កើន​ដល់​​ជាង​១០០​នាក់​​ហើយ​

05-10-2015 9:52 am 1806
ក្រុមជួយសង្គ្រោះកំពុងធ្វើសកម្មភាព

​ចំនួន​អ្នក​ស្លាប់​ដោយសារតែ​ការបាក់​ដីល្បាប់​នៅក្នុង​ប្រទេសក្វា​តេ​ម៉ាឡា កើន​ដល់​ជាង​១០០​នាក់​ហើយ​។ នេះ​បើ​តាម​ការប្រកាស​រដ្ឋាភិបាល​កាលពី​ថ្ងៃអាទិត្យ​។​បំណាក់​ដីល្បាប់​នេះ​បង្កឡើង​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​បាន​បាក់​ហូរ​កប់​ផ្ទះសម្បែង​ប្រជាជន​ជាច្រើន​កន្លែង​។ ក្រុម​ជួយសង្គ្រោះ​បាន​បន្ដ​ធ្វើ​ប្រតិ​បត្ដិកា​រ ទាញ​យក​បំណែក​បែកបាក់​ចេញ​ដើម្បី​ស្វែងរក​អ្នក​រស់រានមានជីវិត​។​មន្ដ្រីជាន់ខ្ពស់​របស់ក្វាតេ​ម៉ាឡា​បានបញ្ជាក់​ថា មនុស្ស​ប្រមាណ​៥០០​នាក់​កំពុង​បារម្ភ​ថា​បាន​ស្លាប់ ព្រោះ​ទំនង​ជា​កប់​នៅក្នុង​ល្បាប់​។ តួលេខ​បណ្ដោះអាសន្ន មាន​សាកសព​១០៧​នាក់​បាន​រកឃើញ ៩៦​នាក់​ស្គាល់​អត្ដ​សញ្ញាណ​។ បើ​តាម​នាយកដ្ឋាន​កាត់បន្ថយ​និង​សម្របសម្រួល​គ្រោះមហន្ដរាយ​ជាតិ​បានឲ្យដឹងថា មាន​ផ្ទះ​ប្រមាណ​១២៥​ខ្នង​ត្រូវ​កប់​ក្នុង​ដីល្បាប់​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត