បុរស​​បាញ់​សម្លាប់​​មនុស្ស​៩​នាក់​​នៅ​អាមេរិក​​បាន​​បាញ់​​សម្លាប់​​ខ្លួនឯង​

04-10-2015 12:02 pm 2139

​ខ្មាន់កាំភ្លើង​ឈ្មោះ​Chris Harper Mercer វ័យ​២៦​ឆ្នាំ ដែល​បាញ់​សម្លាប់​មនុស្ស​ចំនួន​៩​នាក់​នៅក្នុង​រដ្ឋ​Oregon​សហ​រដ្ឋអាមេរិក បាន​បាញ់​សម្លាប់​ខ្លួនឯង មិនមែន​ស្លាប់​ដោយសារ​ប៉ូលិស​បាញ់សម្លាប់​ទេ នេះ​បើ​តាម​មន្ត្រីប៉ូលិស​បាន​និយាយ​។ រហូតមកដល់​ពេលនេះ គេ​នៅតែ​មិនទាន់​ដឹង​មូលហេតុច្បាស់លាស់​បណ្តាល​ឲ្យ Chris Harper Mercer​បាញ់​សម្លាប់​មនុស្ស​នៅក្នុង​មហា​វិទ្យាល័​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​បើ​តាម​ជន​រង​គ្រោះ​​បានឲ្យដឹងថា បញ្ហា​សាសនា​ជាដើម​ហេតុ​មួយ បណ្តាលឲ្យ​មាន​ការបាញ់​សម្លាប់​នេះ ដោយសារ​ខ្មាន់កាំភ្លើង​បាន​សួរ​ជនរងគ្រោះ ​ទាក់ទង​ជាមួយ​សាសនា ​មុន​បាញ់សម្លាប់​គ្រិស្គ​សាសនិក​។​

 

​សូមបញ្ជាក់​ថា ការបាញ់ប្រហារ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ប្រទេស​អាមេរិក​កាលពី​ថ្ងៃ​ព​ហ​ស្ប​ត្តិ៍​ទី​២​កញ្ញា បណ្ត​ល​ឲ្យ​ប្រធានាធិបតី​អាមេរិក​ខឹងសម្បារ​យ៉ាងខ្លាំង ដោយ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ភ្លាមៗ ដើម្បី​សំដែង​នូវ​កំហឹង និង​ក្តីកង្វល់​នៃ​ការប្រើប្រាស់​អាវុធ​អនាធិបតេយ្យ​។ លោក​អូ​បា​ម៉ា​ថា​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារ​ការបាញ់ប្រហារ ដែល​ត្រូវតែ​ធ្វើ​កំណែទម្រង់​លើ​ការគ្រប់គ្រង​អាវុធ​ឲ្យបាន​តឹងរឹង​។ ប៉ុន្តែ​កំណែទម្រង់​នេះ​មិន​អាច​ទៅមុខ​រួច ​ដោយសារ​សមាជិក​ព្រឹទ្ធសភា​ខ្លះ ​គិតតែ​ផលប្រយោជន៍​ខ្លួនឯង​ជាធំ​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត