ពលរដ្ឋជប៉ុនម្នាក់ត្រូវបានបាញ់សម្លាប់ នៅភាគខាងជើងប្រទេសបង់ក្លាដេសនៅថ្ងៃសៅរ៍ទី០៣តុលា ហើយក្រុមសកម្មប្រយុទ្ធIS បានទាមទារទទួលខុសត្រូវចំពោះការស្លាប់ជនជាតិជប៉ុនរូបនេះ។ បើតាមប៉ូលិសបុរសជនជាតិជប៉ុនឈ្មោះHoshi Kunio អាយុ៦៦ឆ្នាំ ជាញឹកញាប់បានទៅទស្សនាប្រទេសបង់ក្លាដេស ហើយក៏ជាអ្នករៀបចំគម្រោងកសិកម្មមួយនៅក្នុងស្រុកRangpur ស្ថិតនៅចម្ងាយប្រហែល៣០០គីឡូម៉ែត្រភាគខាងជើងទីក្រុងDhakaប្រទេសបង់ក្លេដេស។ ការស្លាប់របស់ជនជាតិជប៉ុនម្នាក់នេះ បានកើតឡើង១សប្តាហ៍ក្រោយបុរសជនជាតិអ៊ីតាលីអាយុ៥០ឆ្នាំម្នាក់ បានស្លាប់ដោយសារក្រុមISបាញ់សម្លាប់ដូចគ្នា៕(ដោយ៖អ៊ុន សុខឡា)